Daily News Sharing

សម្តេចរដ្ឋប្រធានសភាស្នើសាធារណរដ្ឋឆែកជួយពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា-ឆែកឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ

23

សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់លោកម៉ាទីនវ៉ាវរ៉ាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋសភាសាធារណរដ្ឋឆែកឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង។ជាមួយគ្នានេះសម្តេចក៏បានស្នើដល់

Middle Content

សាធារណរដ្ឋឆែកពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទំាង២ឱ្យមានការរីកចម្រើនឡើងផងដែរ។សំណើនេះ បានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យលោក ម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសវនាការ និងសម្តែងការគួរសម នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។


នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តំាងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ!។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ។ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទំាងពីរនៅមានកម្រិតដែលគួរពង្រឹងពង្រីកបន្ថែមទៀត នៅពេលនេះ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាង២មិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខការរីកចម្រើនសម្រាប់កម្ពុជានិងឆែកនោះទេ តែទំនាក់ទំនងល្អនេះ។ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជានិងឆែកនឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាពសង្គមព្រមទំាងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋនៅក្នុងសកលលោក។សម្តេចរដ្ឋសភាធិបតីបានបញ្ជាក់បន្ថែមថាការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ។


លោកម៉ាទីន វ៉ាវរ៉ា បានគំាទ្រការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីដែលកំពុងធ្វើការយ៉ាងសកម្មនិងស្វាហាប់នៅក្នុងការដឹកនាំប្រទេសជាតិ។លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីថ្មី កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័ស។ កន្លងមក សាធារណរដ្ឋឆែក បានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យមួយចំនួន មានដូចជាការអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅទីជនបទជាដើម។ លោកម៉ាទីនវ៉ាវរ៉ាបានបញ្ជាក់ថាឆែកនៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាបន្តទៀត។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជាលោកម៉ាទីន វ៉ាវរ៉ា បានសន្យាថានឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើងទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកបានគូសបញ្ជាក់ថាបច្ចុប្បន្នឆែកបាននឹងកំពុងពិនិត្យសិក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាពីលទ្ធភាពក្នុងការជួយអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន។ឯកអគ្គរដ្ឋទូតបានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាពីការពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ថាពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ផលប្រយោជន៍នៃប្រទេសទំាងសងខាង៕

 

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş