Daily News Sharing

មេដឹកនាំកម្ពុជា៖សម័យនេះត្រូវការវិទ្យាសាស្ត្រអត់ត្រូវការគ្រូទាយទេ

37

មេដឹកនាំកម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថា“សម័យនេះត្រូវការវិទ្យាសាស្រ្តអត់ត្រូវការគ្រូទាយទេ”។សម្តេចបានថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នាព្រឹកថ្ងៃទី២៦ធ្នូនេះ។សម្តេចធិបតីណែនាំក្រសួងផែនការត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញនិងកៀរគរធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។សម្តេចហ៊ុនម៉ាណែតបញ្ជាក់ថា “ការធ្វើវិភាជន៍ឡើងវិញនៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេសនឹងជួយបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារ”។

Middle Content


សម្តេចធិបតីស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រី មានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ (Findings) ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។សម្តេចធិបតីបញ្ជាក់ថា “ការយល់ដឹងពីស្ថិតិ មានសារៈសំខាន់។ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន”។
សម្តេចបានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព បែង ចែក ធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូល ធន មនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១និងសម្រា ប់ការយោគលើឧបករណ៍ បរិក្ខារបច្ចេកវិទ្យា សម ស្រប សម្រាប់ ក្រសួងផែនការ ដើម្បី បង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់មានគុណភាពល្អនិងរហ័សទាន់ពេល។សម្តេចធិបតីស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រតាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្របនៃវិទ្យាសាស្ត្រស្ថិតិដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន។ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយ ដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្ត ឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។សម្តេចនាយករដ្ឋមន្រ្តីណែនាំក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និង ការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូលទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ (Representation)នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រ យោ ជន៍ និងធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕

Footer Content