Daily News Sharing

រុស្ស៊ីមើលឃើញថាសមយុទ្ធរបស់អាមេរិកជប៉ុននិងអូស្ត្រាលី គឺជាការគំរាមកំហែង

21

Middle Content

រុស្ស៊ីបាននិយាយថាខ្លួនចាត់ទុកសមយុទ្ធយោធារួមគ្នាដោយជប៉ុនអាមេរិក និងអូស្ត្រាលីនៅជិតកោះហុកកៃដូរបស់ជប៉ុនថាជា“ការគំរាមកំហែងសន្តិសុខសក្តានុពល” ហើយនឹងពង្រឹងសមត្ថភាពការពាររបស់ខ្លួន។កាសែត Al Arabiyaបានដកស្រង់សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសរុស្ស៊ីដែលសរសេរថាសមយុទ្ធយោធាធ្វើឡើងនៅជិតព្រំដែនរុស្ស៊ីហើយទីក្រុងម៉ូស្គូបានមើលឃើញថានេះជាសញ្ញាមួយដែលជប៉ុនមានបំណងបង្កើនភាពតានតឹង។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា”យើងចាត់ទុកសកម្មភាពបង្កហេតុដែលពាក់ព័ន្ធនឹងប្រទេសមិននៅក្នុងតំបន់ថាជាការគំរាមកំហែងសន្តិសុខដែលអាចកើតមាន”ដោយបន្ថែមថាខ្លួនបានបញ្ជូនការតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតជប៉ុន។”យើងព្រមានថាគោលនយោបាយមិនទទួលខុសត្រូវរបស់រដ្ឋបាលរបស់លោកKishidaកំពុងជំរុញឱ្យទីក្រុងតូក្យូដើរលើផ្លូវនៃភាពតានតឹងនៅក្នុងតំបន់អាស៊ីឦសាននិងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ ប្រទេសរុស្ស៊ីនឹងចាត់វិធានការសមស្របដើម្បីពង្រឹងសមត្ថភាពការពារប្រទេសបន្ថែមទៀត”។ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុងតូក្យូកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែន និងជប៉ុន រួមជាមួយបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ី៕

Footer Content