Daily News Sharing

សម្តេចធិបតីថ្លែងថាការធ្វើពិពិធកម្មទីផ្សារនឹងជួយយើងមិនឱ្យងាប់ក្រឡា

11

 

Middle Content

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាការធ្វើពិពិធកម្មទីផ្សារនឹងជួយយើងមិនឱ្យងាប់ក្រឡា។សម្តេចបានធ្វើការពន្យល់ថាការនាំចេញទៅអាមេរិកនិងទៅអឺរ៉ុបច្រើន។ប៉ុន្តែយើងក៏ចាប់ផ្តើមនាំចេញទៅតាមប្រទេសផ្សេងៗទៀតនៅលើពិភពលោកផងដែរ។ ហើយឥឡូវយើងបង្កើនមុខព្រួញទៅកាន់បណ្ដាប្រទេសអារ៉ាប់និងប្រទេសផ្សេងៗទៀតដើម្បីនាំចេញកសិផលរបស់យើង។សម្តេចធិបតីបានបន្តថា ប្រទេសខ្លះទាមទារស្តង់ដារខ្ពស់។ដូច្នេះផលិតផលរបស់យើងមិនអាចនាំចេញទៅកាន់ប្រទេសទាំងនោះបានទេ។ ប៉ុន្តែយើងមិនងាប់ក្រឡាទេ ពោលគឺយើងត្រូវរកទីផ្សារផ្សេងទៀតជួនកាលស្តង់ដារខុសគ្នា បើមិនបានលក់១០០ក៏បានលក់១ដែរ។បើមិនបាននាំចេញទៅប្រទេសអ្នកមានដែលមានលទ្ធភាពទិញ១០០ក៏យើងអាចនាំចេញទៅប្រទេសតូចៗមួយចំនួនបានដែរ។សម្ដេចធិបតីក៏បានជំរុញឱ្យពង្រឹកគុណភាពផលិតផលកម្ពុជា ដើម្បីរក្សាទីផ្សារចាស់និងបង្កើនទីផ្សារថ្មីនៅក្រៅប្រទេសព្រមទាំងផ្ដោតទៅលើការបង្កើនបរិមាណផលិតផលនីមួយៗលើការនាំចេញ។សម្តេចបន្ថែមថាការពង្រឹងគឺធ្វើយ៉ាងណាបង្កើនមុខទំនិញដែលនាំចេញនីមួយៗជាជំហានៗឱ្យបានច្រើន។ទីផ្សារមួយដែលបើកទ្វារហើយគឺជាឱកាសដើម្បីថែរក្សានិងរកទីផ្សារថ្មីបន្ថែមទៀតប៉ុន្តែទីផ្សារដែលមានស្រាប់ធ្វើម៉េចកុំឱ្យបាត់បង់និងមានលទ្ធភាពទាញឱ្យបានអតិបរមាសម្រាប់ផលប្រយោជន៍កម្ពុជា៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş