ក្នុងរយៈពេល ១១ ខែកម្ពុជា ចុះបញ្ជី គ្រឹះស្ថាន អាជីវកម្មថ្មីចំនួន ១១៥០៦

ក្រសួង ពាណិជ្ជកម្ម បាន ឱ្យ ដឹង នៅ ក្នុង របាយការណ៍ មួយ កាលពី ថ្ងៃ ព្រហស្បតិ៍ ថា កម្ពុជា បាន ចេញ អាជ្ញាប័ណ្ណ ប្រតិបត្តិការ ដល់ ក្រុមហ៊ុន និង សហគ្រាស ថ្មី ចំនួន ១ ១ ៥ ០ ៦ ក្នុងរយៈពេល ១ ១ ខែ ដំបូង នៃ ឆ្នាំ ២ ០ ២ ៣ កើន ឡើង ១ ៤ , ៥ ភាគរយ ធៀប នឹង រយៈពេល ដូចគ្នា កាលពីឆ្នាំមុន ។ នេះបើតាមការចេញផ្សាយ X in h u a។រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម លោក ប៉ែន សុ វិជាតិ មានប្រសាសន៍ថា គ្រឹះស្ថាន អាជីវកម្ម ថ្មី ទាំងនោះ ធ្វើ ប្រតិបត្តិការ ដោយ ប្រជាជន ក្នុងស្រុក និង ជនបរទេស មកពី ប្រទេស ចិន កូរ៉េ ខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និង វៀតណាម ជាដើម ។
លោក បាន ប្រាប់ សារ ព័ត៌មាន X in h u aថា “ ការ កើន ឡើង គួរ ឱ្យ កត់ សម្គាល់ ក្នុង ការ ចុះបញ្ជី អាជីវកម្ម ថ្មី ពិតជា បង្ហាញ ពី ទំនុក ចិត្ត របស់ អ្នកជំនួញ និង អ្នក វិនិយោគ ជាមួយ សន្តិភាព ស្ថិរភាព នយោបាយ និង ឱកាស អំណោយផល សម្រាប់ ការ ធ្វើអាជីវកម្ម របស់ កម្ពុជា ។ លោក បាន មានប្រសាសន៍ថា “ វាក៏ ឆ្លុះបញ្ចាំង ពី បរិយាកាស ធុរកិច្ច កាន់តែ ប្រសើរ ឡើង របស់ ប្រទេស ក្នុង យុគ សម័យ ក្រោយ ការ រាតត្បាត កូ វី ដ – ១ ៩ ។
យោង តាម របាយការណ៍ បាន ឱ្យ ដឹង ថា ក្រុមហ៊ុន និង សហគ្រាស ចំនួន ៩ ៦ ៧ ត្រូវ បាន បិទទ្វារ ក្នុង អំឡុង ពេល ពី ខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំនេះ កើន ឡើង ២ ១ , ៧ ភាគរយ ធៀប នឹង រយៈពេល ដូចគ្នា កាលពីឆ្នាំមុន ៕
