Daily News Sharing

សម្តេចមហាបវរធិបតី៖វិស័យបរិស្ថានកម្ពុជាសហគមន៍អន្តរជាតិទទួលស្គាល់ថាគឺជាជើងឯកមួយ

19

 

Middle Content

ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាវិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ សហគមន៍អន្តរជាតិទទួលស្គាល់ថាកម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថានតាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗពាក់ព័ន្ធការប្រែប្រួលអាកាសធាតុជីវៈចម្រុះនិងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្មការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាននិង ការគ្រប់គ្រងធនធានធម្មជាតិដែលជា

មូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀងសន្តិសុខទឹកសន្តិសុខថាមពលការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែងនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជនយុទ្ធនាការលប់បំបាត់សំណល់ប្លាស្ទិក និង កែច្នៃសំណល់ទីប្រជុំជនកសិដ្ឋានរោងចក្រសហគ្រាស និង អង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និង សេដ្ឋកិច្ចចក្រាគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជាដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និង ចីរភាពការអនុវត្តគោលនយោបាយការទូតបៃតងឥណទានកាបូន និង ការលើកកម្ពស់ហិរញ្ញប្បទានបៃតងជាដើម។យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ផ្តោតលើមូលដ្ឋាន៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីកំណើននិងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកសាងភាពធន់នៃវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្សនិងសង្គមនិងវិស័យបរិស្ថាននិងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş