Daily News Sharing

១០ឆ្នាំកម្ពុជាត្រូវការទុន៣៦,៦ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ចំនួន១៧៤គំរោង

47

សម្រាប់រយៈពេល១០ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០៣៣ខាងមុខនេះកម្ពុជាបានអនុម័តគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋចំនួន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ៣៦,៦ពាន់លានដុល្លារអាមេរិក។ការលើកឡើងបែបនេះក្នុងឱកាសលោកប៉េងពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនCMA CGM (Cambodia)Co.,Ltd.ចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី១៩ ធ្នូ។ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងធំៗ២ សម្រាប់វិស័យដឹកជញ្ជូនតាមកំពង់ផែនិងភស្តុភារកម្ម។ថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើដឹកនាំដោយលោកស្រីEsra BORA នាយិកាគ្រប់គ្រងទូទៅ ប្រចាំប្រទេសកម្ពុជាវៀតណាមចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ក្នុងជំនួបនេះបានប្រព្រឹត្តទៅក្រោមគោលបំណងដើម្បីស្វែងយល់អំពីទិដ្ឋភាពទូទៅនិងបច្ចុប្បន្នភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក៏ដូចជាប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាដើម្បីបានជាគន្លឹះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគរវាងផ្នែករដ្ឋនិងវិស័យឯកជន។លោករដ្ឋមន្រ្តីក៏បានបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូននិងភស្តុភារកម្ម ដោយបានជម្រាបជូនអំពីគម្រោងសំខាន់ធំៗជាច្រើន។ជាពិសេសគឺផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម

Middle Content

២០២៣-២០៣៣ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ៣៦,៦ពាន់លានដុល្លារអាមេរិក។បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់លោករដ្ឋមន្រ្តីភាគីក្រុមហ៊ុនបានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានលើកគម្រោងធំៗចំនួន២ គឺ គម្រោងអភិវឌ្ឍន៍ កំពង់ផែពហុបំណងខេត្តកំពតនិងគម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយរំពឹងថានឹងទទួលបានព័ត៌ មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅមុននឹងឈានទៅរកកិច្ចសហការណាមួយនាពេលអនាគត៕

Footer Content