លោក Kim Jong Un បញ្ជាក់ ថាកូរ៉េខាងជើង មិនខ្លាចនឹងប្រើ អាវុធនុយក្លេអ៊ែរ

មេដឹកនាំកូរ៉េខាងជើងលោកKimJongUnបានបញ្ជាក់ថាទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារសងសឹក។ប្រសិនបើមានការបង្កហេតុដោយអាវុធនុយក្លេអ៊ែរ។យោងតាមYonhapនៅថ្ងៃទី២០ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងKCNAបាននិយាយថា លោកKimJongUnបានទៅសួរសុខទុក្ខនិងអបអរសាទរដល់មន្ត្រីនៃក្រុមហ៊ុនទង់ក្រហមទី២នៃអគ្គនាយកដ្ឋានមីស៊ីលដែលជាអង្គភាពដែលបានអនុវត្តបេសកកម្មបាញ់បង្ហោះដោយជោគជ័យ Hwasong-18 កាលពីប៉ុន្មានថ្ងៃមុន។KCNA បានដកស្រង់សម្តីលោកKim Jong Unថា “ការសាកល្បងមីស៊ីលនេះបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់កងកម្លាំងនុយក្លេអ៊ែរក្នុងការការពារប្រទេស។ដោយផ្អែកលើយុទ្ធសាស្ត្រ និងគោលលទ្ធិនុយក្លេអ៊ែររបស់កូរ៉េខាងជើងយើងនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតប។ប្រសិនបើប្រឈមមុខនឹងការបង្កហេតុដោយអាវុធនុយក្លេអ៊ែរ” KCNA បានដកស្រង់សម្តីលោក Kim Jong Un ។ក្នុង ដំណើរ ទស្សនកិច្ច នេះ លោកKim បាន សង្កត់ ធ្ងន់ ថា អធិបតេយ្យភាព របស់ ប្រទេស មួយ អាច ត្រូវ បាន ធានា បាន តែ ដោយ « ភាព ខ្លាំង ពូកែ»។មេដឹកនាំកូរ៉េខាងជើងក៏បានកោតសរសើរចំពោះការចល័ត និងសមត្ថភាពឆ្លើយតបរបស់យោធាតាមរយៈការបាញ់មីស៊ីល ហើយបានអំពាវនាវឱ្យពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងទាំងមូល។
យោងតាមYonhapការបាញ់បង្ហោះនាពេលថ្មីៗនេះគឺជាការសាកល្បងមីស៊ីលឆ្លងទ្វីប(ICBM)លើកទី៥របស់កូរ៉េខាងជើងក្នុងឆ្នាំនេះដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១ឆ្នាំ។នេះគឺជាការធ្វើតេស្តជោគជ័យលើកទី៣ជាប់ៗគ្នា បន្ទាប់ពីបានបាញ់បង្ហោះក្នុងខែមេសានិងខែកក្កដា។
អ្នកជំនាញខាងយោធាបាននិយាយថា Hwasong-18 គឺជាមីស៊ីល ICBM ដែលប្រើម៉ាស៊ីនឥន្ធនៈរឹងពហុដំណាក់កាលដែលមានសមត្ថភាពខ្ពស់ បំពាក់ដោយបច្ចេកវិទ្យាបំបែកដំណាក់កាល និងប្រព័ន្ធគ្រប់គ្រងទំនើប។ មីស៊ីលរបស់កូរ៉េខាងជើងមានរយៈចម្ងាយឆ្ងាយជាង១៥,០០០គីឡូម៉ែត្រ ដែលគ្រប់គ្រាន់អាចទៅដល់គ្រប់តំបន់ទាំងអស់ក្នុងទឹកដីអាមេរិកទាំងមូល៕
