Daily News Sharing

ចិនមានបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតកម្មរបស់ខ្លួននៅត្រឹមឆ្នាំ២០២៧

7

Middle Content

ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន(MIIT)របស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃពុធថាប្រទេសចិនមានបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតកម្មរបស់ខ្លួននៅត្រឹមឆ្នាំ២០២៧។ទន្ទឹមនឹងនោះដែរសមត្ថភាពគ្រប់គ្រងគុណភាពរបស់សហគ្រាសផលិតនឹងត្រូវបានពង្រឹងយ៉ាងខ្លាំងដោយសារតែផលិតផលលំដាប់ខ្ពស់កាន់តែច្រើនត្រូវបានបង្កើតឡើង។នេះបើយោងតាមការណែនាំរួមគ្នាដោយក្រសួង MIIT គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិនិងការគ្រប់គ្រងបទប្បញ្ញត្តិហិរញ្ញវត្ថុជាតិ។គោលការណ៍ណែនាំនោះបានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗចំនួន៤សម្រាប់សហគ្រាសដែលរួមមានការបង្កើនចំណេះដឹងរបស់ពួកគេអំពីគុណភាពផលិតកម្ម ការពង្រឹងសមត្ថភាពអភិវឌ្ឍន៍គុណភាព ការលើកកម្ពស់ការគ្រប់គ្រងគុណភាពឌីជីថលនិងការវាយតម្លៃសមត្ថភាពគ្រប់គ្រងគុណភាព។វិស័យផលិតកម្មរបស់ប្រទេសចិនបាននាំមុខគេលើពិភពលោកក្នុងរយៈពេល ១៣ឆ្នាំជាប់ៗគ្នាកាលពីក្នុងឆ្នាំ២០២២ ជាមួយនឹងតម្លៃបន្ថែមនៃវិស័យនេះបានរួមចំណែកដល់ទៅជាង ៣០% នៃចំនួនសរុបរបស់ពិភពលោក។នេះបើយោងតាមរបាយការណ៍ដ៏ល្បីមួយដែលមានចំណងជើងថារបាយការណ៍ជំរុញសង្វាក់ផ្គត់ផ្គង់សកលលោក (Global Supply Chain Promotion Report) ដែលចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិកាលពីក្នុងខែវិច្ឆិកា៕

Footer Content