Daily News Sharing

ថៃសម្លឹងទីផ្សារពិភពលោក

14

Vietnam Plusបានលើកឡើងថាលោក Arnont Nonsi អគ្គនាយករងនៃនាយកដ្ឋានស្រូវអង្ករបាននិយាយថាការសង្កត់ធ្ងន់របស់ប្រទេសថៃឆ្ពោះទៅមុខនឹងផ្តោតលើគុណភាពជាជាងបរិមាណអង្កររបស់ខ្លួនខណៈដែលប្រទេសនេះសម្លឹងមើលចំណែកធំជាងទីផ្សារទូទាំងពិភពលោក។

Middle Content

ថ្លែងនៅក្នុងកម្មវិធី Thailand Rice Fest 2023 ដែលដំណើរការនៅទីក្រុងបាងកក ពីថ្ងៃទី ១៤-១៧ ខែធ្នូ លោក Arnont បាននិយាយថាដោយសារដីមានកំណត់ក្នុងការដាំដុះស្រូវបន្ថែម ទៀត បើប្រៀបធៀបទៅនឹងប្រទេសនាំចេញអង្ករផ្សេងទៀតប្រទេសថៃមិនអាចប្រកួតប្រជែងដណ្តើម តំណែងជាអ្នកនាំចេញអង្ករធំជាងគេបានទៀតទេ។ ប្រទេសថៃនឹងប្រកាន់យកនូវ “ការវាយតម្លៃខ្ពស់” នៃផលិតផលស្រូវ ដោយសំដៅលើគុណភាពអាហារូបត្ថម្ភការដាំដុះដែលប៉ះពាល់ដល់បរិស្ថាន តម្លៃបន្ថែមពីការច្នៃប្រឌិត និងបច្ចេកវិទ្យា និងនិរន្តរភាពនៃកសិកម្ម។

លោកArnontបាននិយាយថានាយកដ្ឋានរបស់លោកមានបំណងសហការជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតទាំងសាធារណៈ និងឯកជនដើម្បីបន្ថែមតម្លៃ និងកែលម្អអង្ករថៃ។ ដើម្បីវាយលុកទីផ្សារក្រៅប្រទេស អង្ករមានគុណភាពនឹងត្រូវបានដាក់ស្លាកសញ្ញាទទួលស្គាល់ពីនាយកដ្ឋាន។ លោកបានបន្ថែមថា ក្រសួង ក៏ត្រូវបញ្ចុះបញ្ចូល កសិករ ឱ្យដាំ ស្រូវ មាន គុណភាព ល្អ ប្រសើរ និងនិរន្តរភាព៕

Footer Content