Daily News Sharing

ការស្ទុះងើបវិញនៃសេដ្ឋកិច្ចរបស់សិង្ហបុរីនឹងជំរុញកំណើនអាស៊ាននៅក្នុងឆ្នាំ២០២៤

25

យោងតាមការស្ទង់មតិប្រចាំត្រីមាសរបស់អ្នកសេដ្ឋកិច្ចដែលចងក្រងដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) និងគេហទំព័រ Nikkei បានឱ្យដឹងថាការស្ទុះងើបនៃសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសសិង្ហបុរីនឹងក្លាយជាកត្តាសំខាន់សម្រាប់កំណើននៅតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំក្រោយ។
មជ្ឈមណ្ឌល JCER និងគេហទំព័រ Nikkei បានធ្វើការស្ទង់មតិចុងក្រោយចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ដោយប្រមូលបានការឆ្លើយតបចំនួន៣១ ពីអ្នកសេដ្ឋកិច្ច និងអ្នកវិភាគក្នុងប្រទេសសេដ្ឋកិច្ចធំៗចំនួន៥នៃតំបន់អាស៊ានគឺប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ និងនៅក្នុងប្រទេសឥណ្ឌា។

Middle Content


នៅឆ្នាំក្រោយយោងតាមការស្ទង់មតិនោះបានឱ្យដឹងថាអត្រាកំណើនសរុបសម្រាប់ប្រទេសទាំង៥ នៅអាស៊ាននោះ ត្រូវបានព្យាករណ៍ថានឹងមានចំនួន ៤,៥% ដោយកើនឡើងពីការព្យាករណ៍នៅឆ្នាំនេះដែលមានចំនួនត្រឹម ៤.០% ។ មជ្ឈមណ្ឌល JCER បាននិយាយថា ប្រទេសសិង្ហបុរីមានភាព «លេចធ្លោជាង» គេក្នុងចំណោមប្រទេសនៅអាស៊ានចំនួន៤ផ្សេងទៀត ជាមួយនឹងអត្រាកំណើនរបស់ខ្លួនដែលត្រូវបានរំពឹងថានឹងកើនឡើងបីដងដល់ ២,៨% ក្នុងឆ្នាំ២០២៤ ពីការព្យាករចំនួន ១.០% នៅក្នុងឆ្នាំ២០២៣ ដោយសារការងើបឡើងវិញនៃការនាំចេញទំនិញសំខាន់ៗមួយចំនួន។


ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថានឹងមានកំណើនខ្ពស់បំផុតនៅឆ្នាំក្រោយក្នុងចំណោមប្រទេសទាំង៥ គឺមានចំនួន ៥,៩% ដោយកើនឡើងពីការព្យាករណ៍កំណើន ៥,៥% ក្នុងឆ្នាំ២០២៣។ ប្រទេសម៉ាឡេស៊ីដែលបានកត់ត្រាលទ្ធផលការងារខ្សោយនៅក្នុងត្រីមាសទី២និងទី៣នៃឆ្នាំនេះក៏ត្រូវបានព្យាករណ៍ផងដែរនូវការកើនឡើងខ្លាំងនៅឆ្នាំក្រោយចំនួន ៤,៥%។ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,១% នៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំនេះ ដែលភាគច្រើនដោយសារតម្រូវការក្នុងស្រុកមានស្ថិរភាព។
សម្រាប់ប្រទេសថៃការព្យាកររបស់អ្នកសេដ្ឋកិច្ចបានចង្អុលបង្ហាញពីអត្រាកំណើន ៣,៣% សម្រាប់ឆ្នាំ២០២៤ ដោយកើនឡើងពី ២,៤% នៅក្នុងឆ្នាំនេះ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş