ក្នុងរយៈពេល១១ខែកម្ពុជារកចំណូលបានជាង៤៤៥លានដុល្លារពីការនាំចេញកៅស៊ូ

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃសុក្របានឱ្យដឹងថាប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន៣៣៤,១៧៦តោន ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២៣ កើនឡើង ៣,៦ ភាគរយពីចំនួន ៣២២,៥៨៦ តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានឱ្យដឹងថា ប្រទេសនេះរកបានប្រាក់ចំណូលចំនួន ៤៤៥,៤ លានដុល្លារ ពីការនាំចេញទំនិញក្នុងអំឡុង ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំនេះ ធ្លាក់ចុះ៤,៤ភាគរយពី៤៦៥,៨លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមការចេញផ្សាយXinhua។លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបាននិយាយនៅក្នុងរបាយការណ៍ថា “កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម ១៣៣៣ ដុល្លារ ក្នុងអំឡុងពេល ១១ ខែដំបូង នៃឆ្នាំ២០២៣ ប្រហែល ១១១ ដុល្លារ ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ប្រទេសកម្ពុជានាំចេញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។របាយការណ៍ បាន បន្ត ថា រហូត មក ដល់ ពេល នេះ កម្ពុជា បាន ដាំ ដើម កៅស៊ូ លើ ផ្ទៃដី សរុប ចំនួន ៤០៧.១៧២ ហិកតា ដែល ក្នុង នោះ ដើមកៅស៊ូស្ថិតលើ ផ្ទៃដី ៣២០.១៨៤ ហិកតា ឬ ៧៨,៦ ភាគរយ មាន អាយុ គ្រប់ គ្រាន់ សម្រាប់ ការ កាប់៕
