Daily News Sharing

កូរ៉េខាងត្បូង បញ្ជូនគ្រឿងយន្តបោសសម្អាតមីន ទៅអ៊ុយក្រែន បារាំងថាក្រុងគៀវ នៅឆ្ងាយពីការចូលរួមជាមួយសហភាពអឺរ៉ុប

12

ស្ថានទូតអ៊ុយក្រែនប្រចាំនៅកូរ៉េបាននិយាយថាថ្មីៗនេះទីក្រុងសេអ៊ូល បានប្រគល់រ៉ូបូត(robot)រាវរកមីនចំនួន១០គ្រឿងដល់ទីក្រុងគៀវ ជាជំនួយមនុស្សធម៌ដើម្បីបោសសម្អាតគ្រឿងផ្ទុះ។យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើFacebookដោយស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសកូរ៉េrobotខាងលើត្រូវបានផ្តល់ដោយទីក្រុងសេអ៊ូលដើម្បីបំពេញតម្រូវការរបស់ទីក្រុងគៀវក្នុងការបោសសម្អាតគ្រឿងផ្ទុះនៅក្នុងតំបន់ដែលមានមីន។”យើងបានប្រគល់គ្រឿងយន្តខាងលើទៅឱ្យសេវាសង្គ្រោះបន្ទាន់នៃប្រទេសអ៊ុយក្រែន (SES) ហើយនឹងត្រូវបានដាក់ពង្រាយដោយអង្គភាព SES នៅក្នុងតំបន់ដែលគ្រប់គ្រងឡើងវិញដោយកងកម្លាំងប្រដាប់អាវុធ គៀវ។យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលកូរ៉េសម្រាប់ការផ្តល់សម្ភារៈបរិក្ខារហើយទន្ទឹងរង់ចាំទទួលបានការគាំទ្របន្ថែមទៀត»។

 

គេហទំព័រយោធា Mil.in.ua បាននិយាយថានេះជាលើកទី២ហើយ ដែលកូរ៉េខាងត្បូងបានបញ្ជូនសម្ភារៈយោធាទៅកាន់អ៊ុយក្រែនក្នុងរយៈពេលបីខែកន្លងមកនេះ។នៅក្នុងខែកញ្ញា ទីក្រុងសេអ៊ូលបានប្រគល់រថយន្តប្រយុទ្ធ K600 ចំនួន២គ្រឿងដល់កងទ័ពអ៊ុយក្រែនសម្រាប់កងកម្លាំងវិស្វកម្ម “ជាផ្នែកមួយនៃការប្តេជ្ញាចិត្តដែលបានធ្វើឡើងពីមុនដោយប្រធានាធិបតីកូរ៉េ Yoon Suk Yeol ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន” ។

 

Middle Content

បារាំង និយាយ ថាក្រុង គៀវនៅ តែ ជា ផ្លូវ វែង ឆ្ងាយ ពី ការ ចូល ជា សមាជិក

សហភាព អឺរ៉ុប

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថាសហភាពអឺរ៉ុប (EU) នឹងត្រូវធ្វើកំណែទម្រង់យ៉ាងសំខាន់ នូវច្បាប់របស់ខ្លួនជាច្រើនមុននឹងអនុញ្ញាតឱ្យអ៊ុយក្រែន ចូលរួមក្នុងប្លុកនេះ។ ព្រោះ បើ តាម លោក ពេល គៀវ ចូល ជា សមាជិក EU វា នឹង ប៉ះពាល់ ដល់ វិស័យ កសិកម្ម របស់ ប្លុក ក៏ ដូច ជា កសិករ បារាំង។“អ៊ុយក្រែននៅឆ្ងាយពីការចូលរួមEUហើយការពង្រីកណាមួយនឹងទាមទារឱ្យមានកំណែទម្រង់ច្បាប់របស់យើង។ខ្ញុំបានប្ដេជ្ញាការពារអធិបតេយ្យភាពអឺរ៉ុបក្នុងវិស័យកសិកម្មយើងនឹងបន្តការពារកសិកម្មរបស់សហភាពអឺរ៉ុបនិងរក្សាសមត្ថភាពផលិតរបស់យើង»។ទីភ្នាក់ងារសារព័ត៌មាន RT បានដកស្រង់សម្តីលោកMacronដែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៥ ខែធ្នូ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş