កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមទិសដៅធ្វើដំណើរចូលឆ្នាំថ្មីកំពូលទាំង១០នៅអាស៊ី

ប្រទេសចំនួន១០ដែលលេចធ្លោជាងគេគឺប្រទេសថៃ វៀតណាម ហ្វីលីពីន ឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងជប៉ុន។នេះយោងតាមសេចក្តីប្រកាសរបស់12Go។តាមការវាយតម្លៃរបស់ស្ថាប័ននេះប្រទេស ថៃ ជាប់ ចំណាត់ ថ្នាក់ កំពូលដោយ ខេត្ត ឈៀងម៉ៃនិង បាងកកផ្តល់ ជម្រើស ដ៏ ល្អ សម្រាប់ អ្នក ធ្វើ ដំណើរ ទាំង អស់ ខណៈ កន្លែង កំពូល សម្រាប់ អ្នកធ្វើដំណើរផ្សងព្រេងម្នាក់ឯងគឺកោះ ផាង៉ានខណៈការធ្វើដំណើរជាលក្ខណៈ គ្រួសារ គឺនៅ កោះ សាមុយ។
នៅ លំដាប់ ទី ២គឺ ប្រទេស វៀតណាម ដែល មាន ទីក្រុងដាណាងទីក្រុង ហាណូយនិង ទីក្រុង ហូជីមិញ។ទីក្រុង សាប៉ាគឺជាកន្លែងសម្រាកក្នុងរដូវរងាសម្រាប់ក្រុមគ្រួសារខណៈពេលដែលផ្លូវដ៏មមា ញឹករបស់ទីក្រុងហាណូយកំពុងរង់ចាំអ្នកដំណើរផ្សងព្រេងម្នាក់ឯង។
រីឯប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ដោយសន្យាថានឹងមានការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ពិសេស ដោយទីក្រុងម៉ានីល និង អែល នីដូ លេចធ្លោជាគោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរទាំងអស់។ អ្នកធ្វើដំណើរម្នាក់ឯងតែងតែជ្រើសរើស ទីក្រុង លីហ្គាស្ពី ខណៈពេលការធ្វើដំណើរជាមួយមិត្តភក្តិ និងគូស្នេហ៍ចូលចិត្ត ទីក្រុង កូរ៉ុន ហើយជាលក្ខណៈក្រុមគ្រួសារ គឹទៅ អែល បាហ្គុយ ដ៏គួរឱ្យទាក់ទាញ។
ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៤ដែលទីក្រុង អាហ្គ្រា ទីក្រុង ចាយពួ និងទីក្រុងដេលីជាជម្រើសចម្បងសម្រាប់ការធ្វើដំណើរឆ្នាំថ្មីក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ ខណៈដែលរដ្ឋGoa ក៏ទាក់ទាញការធ្វើដំណើរលក្ខណៈក្រុមគ្រួសារក្នុងរដូវកាលនេះ។កម្ពុជា ដណ្តើមបានចំណាត់ថ្នាក់ទី៥ជាមួយនឹងគោលដៅទេសចរណ៍សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី រួមមាន រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។
ចំណាត់ថ្នាក់ទី៦ គឺឥណ្ឌូណេស៊ី ដែលមានកន្លែងទេសចរណ៍កំពូល កោះបាលី និងកោះហ្គីលី។ អ្នកធ្វើដំណើរម្នាក់ឯង និងក្រុមគ្រួសារតែងតែទៅទីក្រុង Sanur ខណៈដែលកោះ Nusa Penida គឺជាជម្រើសដ៏ល្អ សម្រាប់ការធ្វើដំណើរជាលក្ខណៈមិត្តភក្តិ និងគូស្នេហ៍។ ប្រទេស ស្រីលង្កា ស្ថិតក្នុងចំណាត់ថ្នាក់ ទី៧ ដោយ ទាក់ទាញ អ្នក ធ្វើ ដំណើរ ជាមួយ នឹង គោលដៅ កំពូល ដូចជា ទីក្រុង Ella ទីក្រុងKandy និង ទីក្រុងNuwara Eliya។ទីក្រុង Colomboគឺជាជម្រើសធ្វើដំណើរម្នាក់ឯង រីឯទីក្រុង Nuwara Eliya គឺល្អសម្រាប់គូស្វាមីភរិយា និងក្រុមគ្រួសារ។
ឡាវចំណាត់ ថ្នាក់ ទី៨ ដែលមាន ទីក្រុង វ៉ាង វៀងទីក្រុងវៀងច័ន្ទន៍ និង ទីក្រុង លួង ប្រាបាង។ ប្រទេសម៉ាឡេស៊ី ដែលមានគោលដៅល្បីៗដូចជា គូឡាឡាំពួ ប៉េណាង និងឡាំងកាវី ផ្តល់វិស្សមកាលពិសេស គឺជាប់ចំណាត់ថ្នាក់ទី៩។ប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី១០ ជាមួយទីក្រុងអូសាកាទីក្រុងតូក្យូ និងទីក្រុងក្យូតុ ជាជម្រើសដ៏ល្អសម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីដែលទាក់ទាញអ្នកធ្វើដំណើរទាំងអស់។តាមរយៈការវិភាគសំបុត្រដែលបានលក់ពេញមួយឆ្នាំ 12Go បានកំណត់ទិសដៅទេសចរណ៍កំពូលដែលសមរម្យសម្រាប់អ្នកធ្វើដំណើរតាមក្រុមផ្សេងៗគ្នា រួមទាំងអ្នកធ្វើដំណើរម្នាក់ឯង គូស្នេហ៍ គ្រួសារ និងមិត្តភក្តិ៕
