ប្រទេសថៃពង្រីកការចូលទៅក្នុងប្រទេសដោយគ្មានទិដ្ឋាការសម្រាប់ពាណិជ្ជករជប៉ុន
ថ្មីៗនេះគណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការពន្យាពេលការចូលដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃសម្រាប់ភ្ញៀវទេសចរជប៉ុនជាមួយនឹងការទៅធ្វើអាជីវកម្មដែលជួយសម្រួលដល់ការវិនិយោគ។អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោក ខារ៉ុមប៉ុលផនក្លាងបាននិយាយថាការលើកលែងនេះត្រូវបានស្នើឡើងដោយក្រសួងការបរទេស ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

ការចូលទៅក្នុងប្រទេសថៃដោយគ្មានទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនជប៉ុនបច្ចុប្បន្ននេះ អនុវត្តចំពោះតែអ្នកទេសចរប៉ុណ្ណោះ ហើយមានសុពលភាពរយៈពេល ៣០ថ្ងៃ។យោងតាមលោក ខារ៉ុម បានឱ្យដឹងថាវិធានការនេះនឹងធានាភាពងាយស្រួលសម្រាប់អ្នកតំណាងធុរកិច្ចមកពីប្រទេសជប៉ុន ដែលវិនិយោគិនកំពូលរបស់ប្រទេសថៃ និងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣។លោកបាននិយាយថា ជនជាតិជប៉ុនជាច្រើនបានចូលទៅក្នុងប្រទេសថៃដើម្បីពិភាក្សាពាណិជ្ជកម្ម និងវិនិយោគនិងចុះកិច្ចសន្យាហើយការលើកលែងទិដ្ឋាការនេះនឹងជួយសម្រួលដល់ការចូលទៅក្នុងប្រទេសថៃរបស់ពួកគេ៕ប្រភពVNA
