នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែតបានអះអាងថា ក្រោយរយៈពេល៥៦ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែតបានអះអាងថា ក្រោយរយៈពេល៥៦ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជាត្រូវបានបណ្តុះ និងអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនាមជា“អ្នកជិតខាងល្អមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង”។ដូច្នេះ វៀតណាម ជា ប្រទេស អាស៊ាន ដំបូង ដែល សម្តេចបាន ទៅ ទស្សនកិច្ច បន្ទាប់ ពី ឡើង កាន់ តំណែង ជា នាយក រដ្ឋមន្ត្រី។សម្តេចជឿជាក់ថាបន្ទាប់ពីដំណើរទស្សនកិច្ចនេះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២នឹងបន្តអភិវឌ្ឍ។បើតាមសម្តេចហ៊ុន ម៉ាណែត គម្រោងជាច្រើនរបស់សហគ្រាសវៀតណាមកំពុងដំណើរការល្អ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ភ្ញៀវទេសចរវៀតណាមមកកម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសដែលបញ្ជូនភ្ញៀវមកកម្ពុជាខណៈពលរដ្ឋកម្ពុជាជាង៣២ម៉ឺននាក់បានទៅវៀតណាម។កម្ពុជា ក៏ ទើបតែ សម្ពោធព្រលានយន្តហោះ អន្តរជាតិ សៀមរាបនិង ត្រៀម សម្ពោធ ព្រលានយន្តហោះ អន្តរជាតិ ថ្មី របស់ រាជធានី ភ្នំពេញ ដោយ សហការ ជាមួយ ក្រុមហ៊ុន អាកាសចរណ៍។មានការព្យាករណ៍ថាចំនួនភ្ញៀវទេសចរមកពីប្រទេសទាំង២នឹងកើនឡើងយ៉ាងខ្លាំងក្នុងពេលដ៏ខ្លីខាងមុខនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប។ សម្តេចហ៊ុន ម៉ាណែត សង្ឃឹម ថា ក្រុមហ៊ុន Vietjet នឹង បើក ផ្លូវ ហោះហើរ បន្ថែម ទៀត តភ្ជាប់ ប្រទេស វៀតណាម និង កម្ពុជា។

ក៏នៅក្នុងវេទិកានោះដែរ នាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានធ្វើជាសាក្សីក្នុងពិធីប្រគល់វិញ្ញាបនបត្រវិនិយោគកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុស្សរណៈយោគយល់គ្នា រួមមានៈ វិញ្ញាបនបត្របើកជើងហោះហើរត្រង់ហាណូយ-សៀមរាប សម្រាប់ក្រុមហ៊ុនអាកាសចរណ៍Vietjet;អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ឥណទានរវាងធនាគារយោធានៅកម្ពុជានិងក្រុមហ៊ុន KNN ក្រុមហ៊ុនអភិវឌ្ឍន៍ដីមេគង្គ;អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការនាំចូល និងនាំចេញទំនិញរវាងក្រុមហ៊ុនស៊ីធីគ្រុបនិងក្រុមហ៊ុនអង្គរសុខសែនជ័យ…។
ទស្សនាវិមានរបស់ប្រធានហូជីមិញ
សម្តេចហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី កម្ពុជា នឹង ទៅ បំពេញ ទស្សនកិច្ច ផ្លូវការ នៅ ប្រទេស វៀតណាម នៅ ថ្ងៃ ទី ១១ និង ១២ ខែ ធ្នូ។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទៅកាន់ប្រទេសវៀតណាមហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអាស៊ានផងដែរ។នាថ្ងៃទី ១១ ខែធ្នូ សម្តេចហ៊ុន ម៉ាណែត បានជួបសន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋ Vo Van Thuong ប្រធានរដ្ឋសភា Vuong Dinh Hue និងនាយករដ្ឋមន្ត្រី Pham Minh Chinh។នាព្រឹកថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញទៅសួរសុខទុក្ខលោកប្រធានហូជីមិញ និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ និងវីរជននៅទីក្រុងហាណូយ៕
