Daily News Sharing

ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារចិនមានការកើនឡើងជិត ២០ភាគរយគិតត្រឹមរយៈពេល១១ខែឆ្នាំ២០២៣

15

កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនទទួលបានទឹកប្រាក់ជាង ១៣០០លានដុល្លារគិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កើនឡើង ១៨.៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមចេញAKP។យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹក ប្រាក់ ១៣១៤ លានដុល្លារ កើនឡើង ១៨.៥ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩៧៦៣ លានដុល្លារ កើនឡើង ៤៤.៤ ភាគរយ។ប្រភពដដែល បានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូនិងផលិតធ្វើអំពីកៅស៊ូនិងកសិផលមួយចំនួនទៀត។ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍ អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពី អយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

ក្នុងរយៈពេល ១១ខែនេះ សម្រាប់ការនាំចេញសរុបទៅ កាន់ទីផ្សារ អន្តរជាតិមានចំនួន ២០ ៤៩៤ លានដុល្លារ កើនឡើង ១.២ភាគរយ ដោយក្នុងនោះ សហរដ្ឋ អាមេរិកមានតម្លៃជាង ៨ពាន់លានដុល្លារ ថយចុះ ០.៩ភាគរយ, វៀតណាម មានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ៣៧.៨ភាគរយ, ជប៉ុនមានតម្លៃជាង ១ពាន់លានដុល្លារ ថយចុះ ០.៣ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş