Daily News Sharing

គម្រោងចម្រោះទឹកកខ្វក់មួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះក្នុងខេត្តកំពង់ស្ពឺក្រោមការវិនិយោគរបស់ក្រុមហ៊ុនBUCG Co., Ltd

10

Middle Content

ដោយសារតែការរីកចម្រើនផ្នែករោងចក្រសហគ្រាសដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានទឹកស្អាតគម្រោងចម្រោះទឹកកខ្វក់មួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន BUCG Co., Ltd។នេះបើតាមបញ្ជាក់ឲ្យដឹងពីឯកឧត្តមវ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺតាមតេលេក្រាម។
សូមជម្រាបជូនថាក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) ដែលជាក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ បានបង្ហាញពីគម្រោងនៃការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជានិងគម្រោងវិនិយោគមួយចំនួនទៀតផងដែរ។ នេះបើយោងតាមការលើកឡើងពីលោកលី ដៅសុង ប្រធានក្រុមហ៊ុន នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។នៅក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាតនិងទឹកកខ្វក់នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គនិងខាងលិចប៉ែកខាងលើទន្លេមេគង្គព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។


លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រីផងដែរថាក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួនដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ៕

Footer Content