ឯកឧត្តមវ៉ី សំណាងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ឯកឧត្តមវ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជំនួសមុខលោកនាយក នាយកា លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្សានុសិស្សនៃវិទ្យាល័យទាំងអស់ក្នុងខេត្តកំពង់ស្ពឺ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលកន្លងមកក៏ដូចជាបច្ចុប្បន្នតែងតែយកចិត្តទុកដាក់អំពីការពង្រឹងគុណភាពនៃវិស័យអប់រំក៏ដូចជាការពង្រឹងនៅគុណភាពសេវាសាធារណៈ។ ជាក់ស្ដែងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បានឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួនអញ្ជើញដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និង លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សដែលទទួលបាននិទ្ទេសAកន្លងមក។សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវបុត្រាបុត្រីសូមជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ:អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។សូមអរគុណ!
