Daily News Sharing

ឯកឧត្តមវ៉ីសំណាងបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងទិវាជនមានពិការភាពអន្តរជាតិ៣ធ្នូ លើកទី៤១

6

នារសៀលថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងទិវាជនមានពិការភាពអន្តរជាតិ៣ធ្នូ លើកទី៤១ក្រោមប្រធានបទដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ វ៉ី សំណាង។សូមជម្រាបជូនថាទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើងដើម្បីរំពួកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាពប្រមាណ១ពាន់៣រយលាននាក់នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់ កាយសម្បទា ញ្ញាណដឹង និងសតិបញ្ញាហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ តាំងពីឆ្នាំ១៩៥០រហូតដល់បច្ចុប្បន្នសំដៅលើការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគាត់និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមានសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និង កីឡា។ទិវាជនមានពិការភាពត្រូវបានកំណត់ជាសាកលដោយអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមប្រារព្ធឡើង តាំងពីឆ្នាំ១៩៨២មកម៉្លេះ!។

Middle Content


ដោយឡែក កម្ពុជាបានរៀបចំទិវានេះជាផ្លូវការចាប់តាំងពីឆ្នាំ១៩៩៩ ជារៀងរាល់ឆ្នាំនាដើមខែធ្នូ ក្នុងគោលបំណងលើកកម្ពស់ការគោរពសិទ្ធិ សេរីភាព លុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍនិង ធ្វើបរិយាបន្នជនមានពិការភាពក្នុងការងារសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាគន្លឹះធានាការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងគ្មានឧបសគ្គ រារាំង។ទិវានេះប្រារព្ធឡើង ដើម្បីរំពួកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន បន្សល់ទុក នូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃ សង្គ្រាមក៏បានបន្សល់ទុកនូវគ្រាប់មីននិងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេសជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជាក៏ ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។ឆ្នាំ២០២៣នេះ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ក្រោមប្រធានបទ“ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”៕

Footer Content