Daily News Sharing

កម្ពុជា – វៀតណាមកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាកម្លាំងចលករ និងសសរស្តម្ភថ្មី

10

  កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កំពុងលេចចេញ ជារូបរាងកាន់តែខ្លាំងឡើងដែលជា កម្លាំងចលករ និង សសរស្តម្ភថ្មីក្នុង ការលើកកម្ពស់ ទំនាក់ទំនង “ អ្នកជិតខាងល្អ មិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការ លើ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងវៀតណាម ។ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងអញ្ជើញ ទៅ បំពេញ ទស្សនកិច្ច ផ្លូវការ នៅ ប្រទេស វៀតណាមចាប់ពីថ្ងៃទី ១១- ១២ ខែ ធ្នូតបតាម ការអញ្ជើញរបស់លោក Pham Min h Chin h នាយក រដ្ឋ ម ន្រ្តីវៀតណាម ។ ដំណើរ ទស្សនកិច្ចនេះ ត្រូវបាន រៀបចំឡើងក្នុងបរិបទ ដែលទំនាក់ទំនងទ្វេភាគី រវាងប្រទេស ទាំង ២កំពុង មានការ វិវឌ្ឍ ជា វិជ្ជមាន ។


សមិទ្ធផល នានា ដែល បាន មកពី ទំនាក់ទំនង រវាង វៀតណាម និង កម្ពុជា ក្នុងរយៈពេល កន្លះ សតវត្ស កន្លងមក នេះ មិន ត្រឹមតែ ជា ជ័យជំនះ នៃ ការ តស៊ូ រំដោះ ជាតិ របស់ ប្រទេស នីមួយៗ ប៉ុណ្ណោះ ទេ ថែមទាំង បង្ហាញ ឱ្យ ឃើញ ក្នុង ការ អភិវឌ្ឍន៍ ទំនាក់ទំនង កិច្ច សហប្រតិបត្តិការ លើ គ្រប់ វិ ស័យ ផង ដែរ ។
ទំនាក់ទំនង នយោបាយ ត្រូវ បាន ពង្រឹង និង រឹត បន្តឹង ឥតឈប់ឈរ ដែល បម្រើ ជា សសរស្តម្ភ សម្រាប់ ទំនាក់ទំនង រវាង បក្ស រដ្ឋ និង ប្រជាជន នៃ ប្រទេស ទាំង២។ លើស ពី នេះ កិច្ច សហប្រតិបត្តិការ ទ្វេភាគី លើ វិ ស័ យ ការពារ ជាតិ សន្តិសុខ កិច្ចការ បរទេស សេដ្ឋកិច្ច ការ វិនិយោគ និង ពាណិជ្ជកម្ម ត្រូវ បាន ពង្រឹង ឥតឈប់ឈរ ក្នុងរយៈពេល ថ្មីៗ នេះ ។ ភ្លាម ៗ បន្ទាប់ពី រដ្ឋាភិបាល កម្ពុជា ក្នុង អាណត្តិ ទី ៧ ត្រូវ បាន បង្កើត ឡើង ក្នុង ខែ សីហា ឆ្នាំ ២ ០ ២ ៣ ឯកឧត្តម បណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែ ត បាន ដាក់ ចេញ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាល ទី ១ ដោយ ប្ដេជ្ញា អភិវឌ្ឍ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ដោយ ផ្តល់ អាទិភាព ដល់ ការ លើក ក ម្ពស់ ទំនាក់ទំនង សេដ្ឋកិច្ច ជាមួយ ប្រទេស ផ្សេងៗ ដែល ប្រទេស វៀតណាម ត្រូវ បាន ចាត់ទុកជា អ ទិ ភាព មួយ ។

Middle Content


កិច្ចប្រជុំ ទ្វេភាគី និង ការសន្ទនា តាម ទូរស័ព្ទ រវាង ថ្នាក់ ដឹកនាំ ជាន់ខ្ពស់ នៃ ប្រទេស ទាំង ពី រ ក្នុង ឆ្នាំ ២ ០ ២ ៣ គឺជា ភស្តុតាង ច្បាស់លាស់ បំផុត នៃ ការ ប្តេជ្ញា ចិត្ត ក្នុង ការ ជំរុញ កិច្ច សហប្រតិបត្តិការ លើ គ្រប់ វិ ស័យ រវាង វៀតណាម និង កម្ពុជា នា ពេល ខាងមុខ ដោយ ផ្តោត សំខាន់ លើ ការ ធ្វើ ឱ្យ ស៊ី ជម្រៅ កិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ នៅ ក្នុង អោយ កាន់តែ មាន ប្រសិទ្ធ ភាព ។ លោក P h an Van T ruon g ម ន្រ្តី មកពី ការិយាល័យ ពាណិជ្ជកម្ម វៀតណាម ប្រចាំ កម្ពុជា បាន និយាយ ថា វៀតណាម បច្ចុប្បន្ន រក្សា ចំណាត់ថ្នាក់ របស់ ខ្លួន ជា ដៃគូ ពាណិជ្ជកម្ម ធំ ទីបី របស់ កម្ពុជា និង ជាទី ផ្សារ នាំចេញ ធំ ទីពីរ ដោយ ទំហំ ពាណិជ្ជកម្ម ទ្វេភាគី នៅ ឆ្នាំ ២ ០ ២ ៣ រំពឹង ថា នឹង កើន ឡើង ដល់ ៩ ពាន់ លាន ដុល្លារ ។ ជាពិសេស កម្ពុជា ជាប់ ចំណាត់ថ្នាក់ លេខ ២ ក្នុងចំណោម ប្រទេស និង ដែនដី ចំនួន ៧ ៩ ដែល វៀតណាម បាន បណ្តាក់ទុន នៅ ក្រៅ ប្រទេស ដោយមាន គម្រោង វិនិយោគ ដែល ដំណើរការ ជាង ២ ០ ០ និង ដើមទុន ចុះបញ្ជី សរុប ជិត ៣ ប៊ី លាន ដុល្លារ អាមេរិក ដែល ជាប់ ចំណាត់ថ្នាក់ លេខ ១ ក្នុង តំបន់ អា ស៊ាន និង ក្នុង ក្រុម ប្រទេស ចំនួន ៥ ដែល មានការ វិនិយោគ ផ្ទាល់ ច្រើនជាង គេ នៅ កម្ពុជា ។

រដ្ឋាភិបាល កម្ពុជា ផ្តល់ អាទិភាព ដល់ គោល នយោបាយ អភិវឌ្ឍន៍ វិ ស័ យ កសិកម្ម ខណៈ ដែល នេះ គឺជា ភាព ខ្លាំង របស់ អ្នក វិនិយោគ និង ធុរកិច្ច វៀតណាម ដែល កំពុង វិនិយោគ នៅ កម្ពុជា នា ពេលថ្មីៗនេះ ។ យោង តាម ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ក្នុង អំឡុង នៃ ដំណើរ ទស្សនកិច្ច នេះ មេដឹកនាំ រដ្ឋាភិបាល ទាំងពីរ នឹង ជួបពិភាក្សា ទ្វេភាគី ដើម្បី ជំរុញ និង ពង្រីក បន្ថែម ទៀត លើ វិ ស័ យ កិច្ច សហប្រតិបត្តិការ រួម មាន វិ ស័យ អប់រំ ពាណិជ្ជកម្ម ការ វិនិយោគ ការ តភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ បញ្ហា ព្រំដែន និង ការពារ ជាតិ ។ បន្ទាប់មក នាយករដ្ឋមន្ត្រី ទាំងពីរ នឹង ធ្វើជា សាក្សី ក្នុង ការ ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង មួយ ចំនួន ព្រមទាំង ធ្វើជា សហប្រធាន នៃ វេទិកា ជំរុញ ការ វិនិយោគ និង ពាណិជ្ជកម្ម វៀតណាម – កម្ពុជា ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែ ត គ្រោង នឹង អញ្ជើញ ថ្លែងសុន្ទរកថា នៅ សកលវិទ្យាល័យ ពាណិជ្ជកម្ម បរទេស ហាណូយ អំពី គោល នយោបាយ អភិវឌ្ឍន៍ សេដ្ឋកិច្ច របស់ រដ្ឋាភិបាល កម្ពុជា និង ទំនាក់ទំនង សេដ្ឋកិច្ច រវាង កម្ពុជា និង វៀតណាម ។ ថ្មីៗ នេះ វៀតណាម និង កម្ពុជា បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម តាម ព្រំដែន និង កិច្ចព្រមព្រៀង ដើម្បី ជំរុញ ពាណិជ្ជកម្ម ទ្វេភាគី សម្រាប់ រយៈពេល ២ ០ ២ ៣ – ២ ០ ២ ៤ រួម ជាមួយនឹង កិច្ចព្រមព្រៀង ផ្សេងទៀត ។ អនុស្សរណៈ នៃ ការយោគយល់ គ្នា ដែល បាន ចុះហត្ថលេខា លើ កិច្ច សហប្រតិបត្តិការ លើ វិ ស័យ កសិកម្ម និង ការងារ និង កិច្ចព្រមព្រៀង ជៀសវាង ការ យកពន្ធ ត្រួត គ្នា បាន ជួយ ដោះស្រាយបញ្ហា ជាច្រើន និង បង្កើត លក្ខខណ្ឌ អំណោយផល សម្រាប់ ធុរកិច្ច និង អ្នក វិនិយោគ របស់ ប្រទេស ទាំង ពី រ ក្នុង ការពង្រីក ការ វិនិយោគ និង សកម្មភាព អាជីវកម្ម ។ លោក ឧកញ៉ា ឡេង រិទ្ធី ប្រធាន តំណាង ក្រុមហ៊ុន ឧស្សាហកម្ម កៅស៊ូ នៅ កម្ពុជា ប្រធាន ស្តីទី នៃ គណៈកម្មាធិការប្រតិបត្តិ នៃ ក្លឹប ធុរកិច្ច វៀតណាម ប្រចាំ នៅ កម្ពុជា បាន មានប្រសាសន៍ថា ដំណើរ ទស្សនកិច្ច របស់ ឯកឧត្តម បណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែ ត រំពឹង ថា នឹង បើក ទំព័រ ថ្មី ក្នុង ការ ជំរុញ កិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម បន្ថែម ទៀត រវាងប្រទេស ទាំង២។ជាពិសេស លើ វិ ស័ យ កសិកម្ម និង កែច្នៃ ផលិតផល កសិកម្ម ។ លោក បាន បន្ថែម ថា នេះ គឺជា ភាព ខ្លាំង របស់ ប្រទេស ទាំងពីរ ដែល ធ្វើ ឱ្យ ប្រទេស ទាំង២អាច ធ្វើការ វិនិយោគ និង គាំទ្រ គ្នា ទៅវិញទៅមក ក្នុង ការ លើក ក ម្ពស់ ឧស្សាហកម្ម កែច្នៃ ក្នុង គោលបំណង បញ្ជាក់ ពី ជំហរ របស់ ពួកគេ នៅ ក្នុង ខ្សែ សង្វាក់ ផ្គត់ផ្គង់ កសិកម្ម ក្នុង តំបន់ និង ពិភពលោក ។ លោក ឡេង រិទ្ធី ក៏បាន សម្តែង ការ ជឿជាក់ ថា ដំណើរ ទស្សនកិច្ច នៅ វៀតណាម នា ពេល ខាងមុខ របស់ នាយករដ្ឋមន្ត្រី កម្ពុជា ថ្មី នឹង រួមចំណែក លើក ក ម្ពស់ ទំនាក់ទំនង មិត្តភាព វៀតណាម – កម្ពុជា ឱ្យ ឈាន ឡើង ដល់ក ម្រិ ត ថ្មី ៕ប្រភពV O V

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş