ការឃោសនាបំផ្លើសរបស់អាមេរិកលើកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកចិន-កម្ពុជាដែលមានលក្ខណៈ “ផ្នត់គំនិតអនុត្តរភាព”
សហរដ្ឋអាមេរិកបានការឃោសនាបំផ្លើសម្តងទៀតចំពោះការគ្រប់គ្រងរបស់ចិនលើមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាចំពេលមានសេចក្តីរាយការណ៍ថានាវាចម្បាំងកងទ័ពរំដោះប្រជាជនចិន(PLA)ថ្មីៗនេះបានបំពេញទស្សនកិច្ចទៅកាន់កំពង់ផែរាមជាលើកដំបូងចាប់តាំងពីគម្រោងកែលម្អរដែលផ្តល់ជំនួយដោយប្រទេសចិនបានចាប់ផ្តើមនៅឆ្នាំ២០២២។កាលពីថ្ងៃព្រហស្បតិ៍អ្នកជំនាញបាននិយាយថាផ្នត់គំនិតអនុត្តរភាពគឺនៅពីក្រោយការលាបពណ៌របស់សហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបត្តិការយោធាធម្មតារវាងប្រទេសចិន និងកម្ពុជា។សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងរូបថតអមជាមួយការបង្ហោះថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន២គ្រឿងបានចូលចតនៅមូលដ្ឋានទ័ពជើងទឹក
រាមកាលពីថ្ងៃអាទិត្យដើម្បីត្រៀមហ្វឹកហាត់កងទ័ពជើងទឹកកម្ពុជា។សារព័ត៌មាន CNN បានឱ្យដឹងថា នេះជាលើកទី១ហើយដែលនាវាចម្បាំងចិនចូលចតនៅមូលដ្ឋានទ័ពជើងទឹករាម។ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងតាមដានរបាយការណ៍នៃនាវាចម្បាំងចិនចូលចតនៅកម្ពុជា ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពី “ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការគ្រប់គ្រងផ្តាច់មុខលើផ្នែកខ្លះនៃមូលដ្ឋានទ័ពជើងទឹកសំខាន់នៅទីនោះ”។លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលត្រូវបានសួរអំពីរបាយការណ៍ ដោយឱ្យសាកសួរព័ត៌មានលម្អិតពីអាជ្ញាធរពាក់ព័ន្ធនឹងនាវចម្បាំងចិន ធ្វើទស្សនកិច្ចមកកម្ពុជា ដោយបានលើកឡើងថា ប្រទេសចិន និងកម្ពុជារីករាយនឹងទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅ និងមានកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាពក្នុងវិស័យជាច្រើន។ក្រសួងការពារជាតិចិនមិនទាន់បានប្រកាសអំពីដំណើរទស្សនកិច្ចនេះនៅឡើយទេ គិតត្រឹមម៉ោងសន្និសីទសារព័ត៌មាន។មូលដ្ឋានទ័ពជើងទឹករាម កំពុងត្រូវបានកែលម្អរឡើងវិញ ដោយមានជំនួយពីប្រទេសចិន។ពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) មានប្រសាសន៍ថា គម្រោងកែលម្អរនេះ គឺជាសមិទ្ធិផលនៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ស្មើភាពគ្នារវាងចិន និងកម្ពុជា ដែលអនុលោមតាមច្បាប់ក្នុងស្រុករបស់ប្រទេសទាំងពីរ ច្បាប់អន្តរជាតិ និងការអនុវត្ត និងមិនកំណត់គោលដៅភាគីទី៣ណាមួយឡើយ។

ឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ គម្រោងនេះនឹងលើកកម្ពស់យ៉ាងសំខាន់នូវកម្រិតនៃការអភិវឌ្ឍន៍ទំនើបកម្មរបស់កងទ័ពជើងទឹកកម្ពុជានិងបង្កើនសមត្ថភាពយោធាកម្ពុជាយ៉ាងមានប្រសិទ្ធភាពក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយលោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា យោធាចិននឹងបន្តផ្តល់ជំនួយដល់យោធាកម្ពុជាតាមដែលអាចធ្វើបាន និងជំរុញកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំង២ឱ្យឈានដល់កម្រិតខ្ពស់ជាងនេះ។លោក សុង ចុងភីង (Song Zhongping) អ្នកជំនាញយោធាចិន និងជាអ្នកអត្ថាធិប្បាយទូរទស្សន៍បានប្រាប់ Global Timesកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីប្រទេសចិនដែល មានមូលដ្ឋានយោធាដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា បើទោះបីជាការពិតដែលថាជំនួយរបស់ចិនក្នុងការកែលម្អរមូលដ្ឋានទ័ពជើងទឹកកម្ពុជាមានលក្ខណៈធម្មតាក៏ដោយ ដោយពិចារណាលើ ប្រវត្តិសាស្ត្រដ៏យូរលង់នៃកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំង២។
លោក Song បាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យដែលមានអធិបតេយ្យភាព ដូច្នេះគំនិតដែលថាប្រទេសមួយផ្សេងទៀតអាចមានការគ្រប់គ្រងផ្តាច់មុខលើមូលដ្ឋានយោធារបស់ខ្លួន គឺគ្មានឡើយ ដោយលោកបានបដិសេធការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក។លោក Song បាននិយាយថា សហរដ្ឋអាមេរិកមានមូលដ្ឋានយោធាក្រៅប្រទេសរាប់រយនៅជុំវិញពិភពលោក។ប៉ុន្តែមិនទទួលយកថាប្រទេសចិនមានមូលដ្ឋានយោធាក្រៅប្រទេសណាមួយឡើយ សូម្បីតែមួយសម្រាប់គោលបំណងគាំទ្រផ្នែកភស្តុភារ ដែលបង្ហាញពីផ្នត់គំនិតនៃសង្រ្គាមត្រជាក់របស់សហរដ្ឋអាមេរិកនៃអនុត្តរភាពយោធាពិភពលោក។តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកមានមូលដ្ឋានយោធាជិត ៨០០កន្លែង នៅក្នុងប្រទេស និងតំបន់ជាង ៨០ ជុំវិញពិភពលោក រួមទាំងទីតាំងមួយចំនួននៅមាត់ទ្វាររបស់ប្រទេសចិននៅក្នុង
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងហើយខ្លួនក៏ទទួលបានសិទ្ធិចូលទៅកាន់កន្លែងបន្ថែមនៅក្នុងប្រទេសហ្វីលីពីនកាលពីដើមឆ្នាំនេះផងដែរ។តាមការប្រៀបធៀប ប្រទេសចិនមានមូលដ្ឋាននៅក្រៅប្រទេសតែមួយគត់ គឺមូលដ្ឋានជំនួយកងទ័ពរំដោះប្រជាជនចិនជីប៊ូទី (PLA Djibouti Support Base) ដែលជួយដល់ការប្រឆាំងចោរសមុទ្ររបស់ប្រទេសចិន ដែលជាបេសកកម្មរក្សាសន្តិភាពនិងសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងតំបន់៕ប្រភពGlobal Times
