នាយកប្រតិបត្តិនៃសាជីវកម្មបន្ទះឈីបរបស់អាមេរិកដែលមានតម្លៃជាង ១,០០០ពាន់លានដុល្លារមកប្រទេសវៀតណាម
ត្រឹមតែជាង២ខែបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលជានាយកប្រតិបត្តិ (CEO) នៃ Nvidia ដែលជាសាជីវកម្មបន្ទះឈីបឈានមុខគេមួយរបស់សហរដ្ឋអាមេរិកបានមកប្រទេសវៀតណាមដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ។មុននេះ កាលពីថ្ងៃទី៨ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការ semiconductor ជាមួយតំណាងរដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសវៀតណាម។

ប្រភពReutersក៏បាននិយាយផងដែរថាកិច្ចប្រជុំនឹងពិភាក្សាអំពីវិធីដើម្បី “លើកកម្ពស់ឧស្សាហកម្ម semiconductor” នៅក្នុងប្រទេសវៀតណាម ក៏ដូចជា “ភាពជាដៃគូដ៏មានសក្តានុពលរបស់ Nvidia ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម”។លោក Jensen Huang ដែលជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនNvidiaនឹងត្រូវជួបជាមួយតំណាងរដ្ឋាភិបាលនិងក្រុមហ៊ុនវៀតណាមមួយចំនួនដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការជំរុញឧស្សាហកម្ម semiconductor នៅក្នុងប្រទេសវៀតណាម និងភាពជាដៃគូសក្តានុពលរបស់Nvidiaជាមួយក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម នៅថ្ងៃចន្ទ។ក្រសួងផែនការ និងវិនិយោគវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Huang និងថ្នាក់ដឹកនាំផ្សេងទៀតរបស់Nvidiaនឹងមានកិច្ចប្រជុំការងារនៅមជ្ឈមណ្ឌលច្នៃប្រឌិតជាតិវៀតណាមនៅទីក្រុងហាណូយ។ទន្ទឹមនឹងនេះ លោក Huang ក៏នឹងត្រូវជួបជាមួយថ្នាក់ដឹកនាំក្រសួង ទីក្រុង និងមន្ត្រីសួនឧស្សាហកម្មក៏ដូចជាតំណាងសាជីវកម្មឧស្សាហកម្មវៀតណាមផងដែរ ខណ:ក្រុមហ៊ុនមួយចំនួននៅក្នុងអាជីវកម្ម semiconductor របស់វៀតណាមដូចជា FPT និងក្រុមហ៊ុន Viettel ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដូចគ្នា។បើតាមប្រភពឧស្សាហកម្មដែលដឹងពីការរៀបចំនៃកិច្ចប្រជុំនេះ បាននិយាយថាក្រុមហ៊ុន Nvidia រំពឹងថានឹងយល់ព្រមទៅលើកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យាជាមួយក្រុមហ៊ុនរបស់វៀតណាម៕
