ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោកនៅឆ្នាំ២០៣០
កាលពីថ្ងៃអង្គារទីភ្នាក់ងារវាយតម្លៃS&P Global Ratings ថា ប្រទេសឥណ្ឌាកំពុងតែត្រៀមខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ របស់ពិភពលោកត្រឹមឆ្នាំ២០៣០ ព្រមទាំងផលិតផលក្នុងស្រុក (GDP) ត្រូវបានរំពឹងថានឹងមានកំណើន ៧% ក្នុងសារពើពន្ធឆ្នាំ ២០២៦ និង ២០២៧ ។នេះបើយោងតាមការចុះផ្សាយThe Economic Times ។

នាពេលបច្ចុបន្ននេះឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចឈរនៅលំដាប់លេខរៀងទី៥ របស់ពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងជប៉ុនស្របពេលS&Pរំពឹងថាផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានាឆមាសទី១នៃឆ្នាំ ២០២៤ នឹងមានកំណើន ៦,៤% ហើយរំពឹងទៀតថានឹងមានកំណើនកើនដល់ ៧% នៅក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ ។ ការអភិវឌ្ឍន៍ក្របខណ្ឌដឹកជញ្ជូនដ៏រឹងមាំ នឹងក្លាយជាគន្លឹះមួយដ៏សំខាន់ក្នុងការកែប្រែប្រទេសឥណ្ឌាពីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយសេវាកម្មទៅជាប្រទេសដែលគ្រប់គ្រងដោយផលិតកម្មវិញ។ ម្យ៉ាងវិញទៀតការសម្រេចបាននូវសក្តានុពលពេញលេញនៃទីផ្សារការងាររបស់ប្រទេសឥណ្ឌានឹងជំរុញជាចម្បងទៅលើការកើនឡើងនៃជំនាញកម្មករ និងការកើនឡើងពីវត្តមានរបស់ស្ត្រីក្នុងវិស័យការងារ។ភាពជោគជ័យនៅក្នុងវិស័យទាំង២នេះនឹងនាំឲ្យប្រទេសឥណ្ឌាដឹងពីភាគលាភប្រជាសាស្ត្ររបស់ខ្លួននាពេលខាងមុខ។លើសពីនេះទៀតកំណើនដ៏រឹងមាំនៃទីផ្សារឌីជីថលក្នុងស្រុករបស់ប្រទេសឥណ្ឌាមានសក្តានុពលក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីកម្មដែលកំពុងរីកចម្រើនរបស់ខ្លួន។ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាអ្នកប្រើប្រាស់នៅទស្សវត្សក្រោយ។ ជាមួយគ្នានោះ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែតុលា S&P បាននិយាយថាសេដ្ឋកិច្ចឥណ្ឌានឹងកើនឡើងទ្វេដងដល់ទៅ៧,៣ទ្រីលានដុល្លារត្រឹមឆ្នាំ២០៣០ពីទំហំ ៣,៥ទ្រីលានដុល្លារនៅឆ្នាំ២០២២នេះ៕
