កម្ពុជាអាចភ្ជាប់កាត Visa ជាមួយនឹងកាបូបឌីជីថលរបស់ចិន
Visa ដែលជាក្រុមហ៊ុន ឈានមុខគេលើពិភពលោកក្នុងការទូទាត់ប្រាក់ ឌីជីថលបានប្រកាសថាខ្លួនគាំទ្រ អ្នកទេសចរខ្មែរដែលទៅទស្សនាប្រទេស ចិនក្នុងការបន្ថែមកាត Visa របស់ពួកគេទៅក្នុង កាបូបឌីជីថល រួមទាំង WeixinPay ( ត្រូវបានគេស្គាល់ផងដែរថាជាកាបូបក្នុងស្រុករបស់ប្រទេសចិននៃ We Chat Pay ) និង Alipay តាមរយៈភាពជាដៃគូជាមួយ Tencent និង Alipay ដែលជាក្រុមហ៊ុន អ៊ីនធឺ ណិ ត និង បច្ចេកវិទ្យា ឈានមុខគេចំនួន២នៅក្នុងប្រទេសចិន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Visa ដែល AKP ទទួលបាននៅថ្ងៃ ទី ៥ ខែធ្នូ ភ្ញៀវទេសចរអន្តរជាតិអាចភ្ជាប់កាត Visa របស់ពួកគេទៅ នឹងគណនីនៅក្នុងកាបូប We Chat Pay និង Alipay ដើម្បីធ្វើការទូទាត់នៅតាមហាងរាប់លាន មានដូចជាការទូទាត់ ថ្លៃអាហារការ ដឹកជញ្ជូនការទិញទំនិញការចំណាយប្រចាំថ្ងៃ និង កន្លែងជាច្រើន ទៀត នៅ ក្នុង ប្រទេសចិន ។ អតិថិជនអាចរីករាយជាមួយវិធីបង់ប្រាក់ជាច្រើនដូចជាការស្កេន QR កូដការបង្ហាញលេខកូដទូទាត់ និង ការទូទាត់ក្នុងកម្មវិធីដែលបានបង្កើនបទពិសោធន៍ទូទាត់របស់អតិថិជនរបស់ ប្រជាជន កម្ពុជា នៅក្នុង ប្រទេសចិនទាំង អនឡាញ និង ក្រៅបណ្តាញ ។ លើសពីនេះកាត Visa អន្តរជាតិឥឡូវនេះត្រូវបានទទួលយក នៅទីតាំង ពាណិជ្ជករក្នុង ទីក្រុងជាង ៤០០ ក្នុងប្រទេសចិន និងនៅ តាម ពាណិជ្ជករ អន ឡាញឈានមុខគេរបស់ប្រទេស ចិននិង នៅលើកម្មវិធី ទូរស័ព្ទរួម មានកម្មវិធី Taobao កម្មវិធី Ctrip កម្មវិធី Didi កម្មវិធី China Railway និងកម្មវិធី 12306 ជាដើម ។

អ្នកស្រី Ivana Tranchini នាយកគ្រប់គ្រង នៃ ក្រុមហ៊ុន Visa ប្រចាំប្រទេស កម្ពុជា បាននិយាយថា “ Visa រីករាយ ក្នុងការចាប់ដៃ ជាមួយ Tencent និង A lip a y ដើម្បី ផ្តល់ បទពិសោធន៍ ទូទាត់ ងាយស្រួល ដល់ ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ ប្រទេសចិន ។ ប្រទេស ចិនគឺជា ច្រករបៀងដ៏សំខាន់ មួយ របស់ កម្ពុជា សម្រាប់ អាជីវកម្ម និង អ្នកប្រើប្រាស់ ហើយ ក្នុងនាម ជា បណ្តាញសកលយើង ចង់នាំយកតម្លៃ ដែល មាន ភាព ពេញលេញ នៃ សុវត្ថិភាព ភាព ជឿជាក់ និង ភាព ងាយស្រួល របស់ Visa ដល់ អ្នកដំណើរ កម្ពុជា ។ ក្រុមហ៊ុន Visa មាន វត្តមាន នៅ ក្នុង ប្រទេស ចិន អស់ រយៈពេល ជិត ៤ ០ ឆ្នាំ មក ហើយ ហើយ មានបំណង ផ្តល់ ឱ្យ ម្ចាស់ ប័ណ្ណ នូវ វិធី បង់ ប្រាក់ ណា ក៏ដោយ ដែល ពួកគេ ចូលចិត្ត និង នៅ គ្រប់ ទីកន្លែង ។ ” ថ្មីៗ នេះ Visa និង T e n cent Financial Technology ដែល ជា ផ្នែក បច្ចេកវិទ្យា ហិរញ្ញវត្ថុ ( fin t e c h ) របស់ ក្រុមហ៊ុន T e n cent បាន ឱ្យ ដឹង ថា ពួកគេ កំពុង សហការ គ្នា ដើម្បី ធ្វើ ឱ្យ អ្នកប្រើប្រាស់ W e i x in ទទួល បាន ការផ្ទេរ ប្រាក់ ចូល នៅ ក្នុង កាបូប ឌី ជី ថល របស់ ពួកគេ ដែល ជា ការផ្លាស់ប្តូរ ដែល នឹង ពង្រីក បណ្តាញ Visa Direct ដល់ អ្នកប្រើប្រាស់ W e i x in ច្រើនជាង មួយ ប៊ី លាន នាក់ នៅ ក្នុង ប្រទេស ចិន ដែល ជាទី ផ្សារ ផ្ទេរ ប្រាក់ ចូល ធំបំផុត មួយ របស់ ពិភពលោក ។ Visa Direct ផ្តល់ នូវ ចំណុច តែមួយ នៃ ការ ចូល ទៅកាន់ ចំណុច បញ្ចប់ ( end point s) រាប់ពាន់ លាន ដែល ជួយ ផ្លាស់ប្តូរ ចលនា ប្រាក់ សកល ដោយ ជួយ សម្រួល ដល់ ការ ផ្តល់ មូលនិធិ ទៅកាន់ កាត គណនី ធនាគារ និង កាបូប ដែល អាច ប្រើប្រាស់ បាន នៅ ជុំវិញ ពិភពលោក ។
Visa គឺជា ក្រុមហ៊ុន ឈាន មុខ គេ លើ ពិភពលោក ក្នុង ការ ទូទាត់ តាម ឌី ជី ថល ដែល ជួយ សម្រួល ដល់ ប្រតិបត្តិការ រវាង អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័ន ហិរញ្ញវត្ថុ និង អង្គភាព រដ្ឋាភិបាល នៅ ទូទាំង ប្រទេស និង តំបន់ ជាង ២ ០ ០ ។ បេសកកម្ម របស់ ក្រុមហ៊ុន គឺ ដើម្បី ភ្ជាប់ ពិភពលោក តាមរយៈ បណ្តាញ ទូទាត់ ប្រកបដោយ ភាព ច្នៃប្រឌិត ងាយស្រួល គួរ ឱ្យ ទុកចិត្ត និង មាន សុវត្ថិភាព បំផុត ដែល អនុញ្ញាត ឱ្យ បុគ្គល អាជីវកម្ម និង សេដ្ឋកិច្ច រីក ចម្រើន ។ ក្រុមហ៊ុន ជឿជាក់ ថា សេដ្ឋកិច្ច ដែល រួមបញ្ចូល មនុស្ស គ្រប់រូប នៅ គ្រប់ ទីកន្លែង នឹង លើក ក ម្ពស់ អ្នកគ្រប់គ្នា នៅ គ្រប់ ទីកន្លែង និង មើលឃើញ ថា ការ ចូល ប្រើប្រាស់ ជា មូលដ្ឋាន សម្រាប់ អនាគត នៃ ចលនា ប្រាក់ ៕
