Daily News Sharing

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសវៀតណាម

52

Middle Content

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញទៅប្រទេសវៀតណាម នៅថ្ងៃទី១១-១២ខែធ្នូ ។នេះបើយោងតាមព័ត៌មានពីក្រសួងការបរទេស។នេះ ជា ដំណើរ ទស្សនកិច្ច ផ្លូវ ការ លើក ដំបូង របស់ សម្តេចធិបតីហ៊ុន ម៉ាណែតនៅ ប្រទេស វៀតណាម។នារសៀលថ្ងៃទី៧ ខែធ្នូ ក្រសួងការបរទេសបានជូនដំណឹងថា សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh។ដំណើរ ទស្សនកិច្ច របស់ ប្រមុខ រដ្ឋាភិបាល កម្ពុជា ទៅ ប្រទេស វៀតណាម បាន ធ្វើ ឡើង នៅ ថ្ងៃ ទី ១១-១២ ខែ ធ្នូ។ នេះ ជា លើក ទី ១ ហើយ ដែល សម្តេចហ៊ុន ម៉ាណែត ទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស វៀតណាម ចាប់ តាំង ពី ឡើង កាន់ តំណែង ជា នាយក រដ្ឋមន្ត្រី កម្ពុជា។មុននេះ នាថ្ងៃទី១៨ ខែតុលា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង (ប្រទេសចិន) លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
នេះ ជា ជំនួប ផ្ទាល់ លើក ដំបូង រវាង មេដឹកនាំ ទាំង ២ចាប់ តាំង ពី សម្តេច ប្រធានាធិបតី Vo Van Thuong និង លោក នាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង កាន់ តំណែង ថ្មី។ មេដឹកនាំទាំង២សង្ឃឹមថានឹងបង្កើនការជួបប្រជុំនិងការផ្លាស់ប្តូរ ដើម្បីជំរុញការអភិវឌ្ឍន៍ដ៏រឹងមាំនិងទូលំទូលាយនៃទំនាក់ទំនងទ្វេភាគី។
ភាគីទាំង២ក៏ជឿជាក់ថាជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី វៀតណាម និងកម្ពុជា នៅតែមានជាបន្ទាប់និងសក្ដានុពលជាច្រើនដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់ចរាចរណ៍និងពិចារណាបើកច្រកទ្វារព្រំដែនអន្តរជាតិបន្ថែមទៀត។ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានពាំនាំនូវការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបំពេញទស្សនកិច្ចនៅវៀតណាម។វៀតណាម-កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងឆ្នាំ ១៩៩៨។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដើរតួនាទីយ៉ាងសំខាន់ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។


នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម – កម្ពុជាត្រូវបានចុះហត្ថលេខា(ក្នុងឆ្នាំ ១៩៩៨) ចំណូលនៃការនាំចេញនាំចូលនៃប្រទេសទាំង២បានត្រឹមតែ ១១៧ លានដុល្លារប៉ុណ្ណោះ។ប៉ុន្តែនៅឆ្នាំ២០២១ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ជិត១០ពាន់លានដុល្លារ បើទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងពី ការរាតត្បាតសកលនៃcovid-19។
ភាគីទាំង២ក៏ផ្តល់ការអនុគ្រោះពន្ធនាំចូលសម្រាប់ទំនិញនៃអាជីវកម្មរបស់ភាគីទាំង២ផងដែរ។ជាក់ស្តែងភាគីវៀតណាមទទួលបានពន្ធនាំចូល និងនាំចេញ០% លើ២៦មុខទំនិញនៅពេលនាំចូលមកទីផ្សារកម្ពុជា។ទាំង នេះ ជា ការ លើក ទឹក ចិត្ត ពិសេស ដែល កម្ពុជា ផ្តល់ ជូន តែ ប្រទេស វៀតណាម ប៉ុណ្ណោះ។ផ្ទុយ ទៅ វិញវៀតណាម ក៏ ផ្តល់ អត្រា ពន្ធ នាំ ចូល អនុគ្រោះ ពិសេស ០%សម្រាប់ ផលិតផល កម្ពុជា ចំនួន៣២ ដែល ភាគ ច្រើន ជា កសិផល។ ប្រការ នេះ ជួយ ឱ្យ អាជីវកម្ម នាំ ចេញ របស់ វៀតណាម មាន វត្ថុធាតុ ដើម ដើម្បី អនុវត្ត កិច្ចសន្យា នាំ ចេញ ទៅ ប្រទេស ផ្សេង ទៀត៕

Footer Content