Daily News Sharing

១០ខែដើមឆ្នាំនេះ៖អ្នកជំនាញសម្លឹងឃើញពីការងើបឡើងវិញនៃវិស័យសំណង់បានកើនដល់៥ពាន់លានដុល្លារ

26

ការងើបឡើងវិញនៃវិស័យសំណង់១០ខែដើមឆ្នាំនេះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក។នេះបើតាមអ្នកជំនាញ។

Middle Content

AKPដោយដកស្រង់របាយការណ៍ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦ គម្រោង ស្មើនឹង ១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩ គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨ គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។

សមិទ្ធផលលើវិស័យសំណង់ និងវិស័យផ្សេងៗនៅទូទាំងប្រទេស អាចកើតឡើងបាន ដោយ សារតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ឯករាជ្យជាតិ ការធានានូវអធិបតេយ្យជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញនូវការអភិវឌ្ឍប្រទេសជាតិឲ្យបន្តរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។អ្នកឧកញ៉ា ពុង ឃាវសែប្រធានសមាគមអ្នកសាងសង់កម្ពុជាក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ។ជាពិសេសតាមរយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរកដំណោះស្រាយចំពោះសំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş