Daily News Sharing

ក្នុងរយៈពេល ១០ ខែ ការនាំចេញរបស់កម្ពុជាទៅកាន់សមាជិក RCEP ផ្សេងទៀតកើនឡើង

19

Middle Content

កាលពីថ្ងៃអង្គារ របាយការណ៍ របស់ក្រសួងពាណិជ្ជកម្មបានឱ្យ ដឹងថាប្រទេស កម្ពុជាបាននាំចេញ ផលិតផលមាន តម្លៃ ៦,៤៥ ប៊ីលានដុល្លារ ទៅកាន់ប្រទេសសមាជិក នៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP ) ក្នុងរយៈពេល ១០ ខែ ដំបូងនៃឆ្នាំ ២០២៣ កើនឡើង ២៦,៥ ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ របាយការណ៍ បានបន្តថា ក្នុង អំឡុងខែ មករា ដល់ខែ តុលា ឆ្នាំនេះ គោលដៅនាំចេញ កំពូលទាំងប្រាំរបស់ប្រទេស កម្ពុជាក្រោម កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ក្នុង តំបន់ ដ៏ ធំ នេះ រួម មាន ប្រទេស វៀតណាម ចិន ជប៉ុន ថៃ និង សិង្ហបុរី ។ កិច្ចព្រមព្រៀង RCEP រួមមាន ប្រទេសអាស៊ី ប៉ាស៊ីហ្វិកចំនួន ១៥ ដែលក្នុងនោះរួមមានប្រទេស សមាជិក អាស៊ានចំនួន ១០ មាន ដូចជាប្រ៊ុយ ណេកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ីមី យ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម និងដៃគូពាណិជ្ជកម្មចំនួន ប្រាំ គឺ ចិន ជប៉ុន កូរ៉េ ខាងត្បូង អូស្ត្រាលី និង នូវែល សេឡង់ ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែល ចូលជាធរមានក្នុងឆ្នាំ ២០២២ គឺជាកត្តា ជំរុញកំណើន ការនាំចេញ រយៈពេលវែង របស់ប្រទេស កម្ពុជា ។
លោក បានប្រាប់ សារព័ត៌មាន Xinhua ថា “ ជាមួយនឹង សម្បទានពន្ធគយ ដែលផ្តល់ឲ្យ ក្រោមកិច្ចព្រមព្រៀង RCEP ការនាំចេញ របស់កម្ពុជា ទៅកាន់សមាជិក RCEP ផ្សេងទៀត នឹងបន្តកើន ឡើងក្នុងឆ្នាំនេះនិង ឆ្នាំក្រោយយ៉ាងពិតប្រាកដ ” ។ លោកប៉ែន សុវិជាតិ ក៏បាន មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP រួម ជាមួយនឹង កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគី ផ្សេងទៀត និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិននឹងជួយ កម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយ មហិច្ឆិតារបស់ ខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០និង ជាប្រទេស ដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ៕Xinhua

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş