Daily News Sharing

ក្នុងរយៈពេល១១ខែដំបូងបរិមាណដឹកជញ្ជូនតាមផ្លូវដែកចិន-អឺរ៉ុបកើនឡើង១៩%

16

ទិន្នន័យពីក្រុមហ៊ុនឆាយណាស្ទេត រេលវ៉េ (China State Railway Group Co.,Ltd.)បានបង្ហាញកាលពីថ្ងៃអង្គារថាសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកចិន-អឺរ៉ុបបានដំណើរការដោយរថភ្លើងសរុបចំនួន១៦.១៤៥ដងដែលដឹកជញ្ជូនទំនិញប្រមាណជិត ១,៧៥លាន ២០ហ្វីតកុងតឺន័រ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះដែលកើនឡើងបាន ៧% និង១៩% ពីមួយឆ្នាំទៅមួយឆ្នាំរៀងៗគ្នា។នេះបើតាមXihau។
ក្រុមហ៊ុនផ្តល់សេវាកម្មផ្លូវដែករបស់ប្រទេសចិនបាននិយាយថា បរិមាណសរុបនៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនេះលើសពីបរិមាណសរុបដែលបានកត់ត្រាក្នុងឆ្នាំ២០២២ទាំងមូល។យោងតាមក្រុមហ៊ុននោះបានឱ្យដឹងថាបច្ចុប្បន្ននេះសេវាកម្មផ្លូវដែកចិន-អឺរ៉ុបបានទៅដល់ទីក្រុងចំនួន២១៧នៅទូទាំង២៥ប្រទេសនៅទ្វីបអឺរ៉ុប។ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការកែលម្អសមត្ថភាពដឹកជញ្ជូន និងសេវាកម្មនៃរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងម៉ាកសញ្ញាដឹកជញ្ជូនអន្តរជាតិ ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវក្នុងចំណោមប្រជាជាតិនានា៕

Footer Content