Daily News Sharing

រដ្ឋាភិបាលជម្រុញពលរដ្ឋឲ្យប្រើប្រាស់រថយន្តអគ្គិសនី

14

  

រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកពៅ ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុនAION Cambodiaបានជំរុញប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា។នេះតាមឲ្យដឹងពីក្រសួងសាធារណៈការនិងដឹកជញ្ជូន។ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោកពៅម៉ាលីបានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជានិងបានបន្ថែមថាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នមាន

Middle Content

ការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនីមានផលចំណេញច្រើនបើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការដែលជាសេនាធិការ បានខិតខំជំរុញក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាការបង្កើតស្ថានីយ៍សាកយានយន្តឱ្យបានច្រើនបន្ថែមទៀតនៅតាមរាជធានី ខេត្ត ដោយសព្វថ្ងៃនេះមានចំនួន១៨ទីតាំង និង២៣ស្ថានីយសាក(ទូសាក) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ដែលយើងខិតខំពង្រីកបន្ថែមទៀតឱ្យបានច្រើននៅតាមខេត្ត តំបន់ឆ្ងាយៗ ក៏ដូចជានៅតាមផ្លូវជាតិសំខាន់ៗទៀតផង៕

Footer Content