Daily News Sharing

កម្ពុជាឡាវនិងវៀតណាមប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV

14

នៅរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣ក្នុងពិធីបិទកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា រួមនឹងប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរបស់សភា ដើម្បីរក្សានិងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំង៣ប្រទេសដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំង៣។ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។

Middle Content


កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV)លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៣ក្រោមប្រធានបទ“ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។ កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងធនាគារពិភពលោក(WB) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ដែលសរុបចំនួនប្រមាណ៣០០នាក់។កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ គឺជាការតម្លើងការជួបប្រជុំគ្នារវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិតគណៈកម្មការជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមកិច្ចព្រមព្រៀងដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា គំាទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA តាមរយៈការលើកកម្ពស់យន្តការសភានៃប្រទេសទំាង៣ឱ្យកាន់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថាការពង្រឹងយន្តការសភាក្នុងការចូលរួមដល់គម្រោងអភិវឌ្ឍន៍ CLV-DTA នាពេលនេះ គឺជាសក្ខីភាពមួយបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។សម្តេចរដ្ឋសភាធិបតី ឃួន សុដារីបានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើម “ប្រទេស៣គោលដៅទេសចរណ៍តែមួយ”ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (Micro, Small and Medium-sized Enterprises “MSME” និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV។តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានបង្កើតនៅឆ្នាំ១៩៩៣ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មានចំនួន១៣ខេត្ត ក្នុងនោះប្រទេសកម្ពុជាមានចំនួន៤ខេត្ត គឺខេត្តរតគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចំណែកប្រទេសឡាវ មាន៤ខេត្ត ហើយប្រទេសវៀតណាមមាន ៥ខេត្ត។


កិច្ចប្រជុំកំពូលសភាCLVបានវាយតម្លៃខ្ពស់លើសមិទ្ធផលទំាងឡាយដែលរដ្ឋាភិបាលប្រទេសទំាង៣បានសម្រេចកន្លងមក ទំាងបទដ្ឋានគតិយុត្តិ គោលនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។ នៅក្នុងរយៈពេល២ថ្ងៃ កិច្ចប្រជុំបានពិភាក្សា និងស្តាប់របាយការណ៍ ពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដែលបានអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។នៅពេលបិទកិច្ចប្រជុំ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ។ នៅពេលនោះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាឡាវនិងវៀតណាមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Statement) នៃលទ្ធផលកិច្ចប្រជុំ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş