ហុងគ្រីចំណាយ៦ពាន់លានអឺរ៉ូដើម្បីសាងសង់ទីក្រុងBudapestក្នុង ‘រចនាប័ទ្មឌូបៃ’
រដ្ឋាភិបាលហុងគ្រីគ្រោងនឹងអភិវឌ្ឍផ្នែកមួយនៃរដ្ឋធានី Budapest ទៅជាតំបន់ទីប្រជុំជន”រចនាប័ទ្មឌូបៃ”ថ្មីជាមួយនឹងការចំណាយប៉ាន់ស្មានចំនួន៦ពាន់លានអឺរ៉ូ (៦.៥ពាន់លានដុល្លារ)។ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Janos Lazar រដ្ឋមន្ត្រីក្រសួងសំណង់និងដឹកជញ្ជូនបាននិយាយថា ទីតាំងមួយនៅភាគឦសាននៃមជ្ឈមណ្ឌល Pest របស់ទីក្រុង Budapest ដែលជាកម្មសិទ្ធិរបស់ផ្លូវដែកជាតិហុងគ្រីនឹងត្រូវបានអភិវឌ្ឍទៅជាមជ្ឈមណ្ឌលថ្មីមួយ។គម្រោងនេះនឹងប្រើប្រាស់ការវិនិយោគឯកជនយ៉ាងហោចណាស់ ៥ពាន់លានអឺរ៉ូហើយរដ្ឋាភិបាលហុងគ្រីនឹងចំណាយប្រហែល១ពាន់លានអឺរ៉ូដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

លោកLazarមិនបានបញ្ចេញឈ្មោះអ្នកវិនិយោគបរទេសដ៏មានសក្ដានុពលនោះទេ ដោយគ្រាន់តែនិយាយថា នេះគឺជាអ្នកវិនិយោគធំជាងគេមួយនៅលើពិភពលោកហើយគម្រោងនេះនឹងក្លាយជាខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល។ទន្ទឹមនឹងនោះ សារព័ត៌មានក្នុងស្រុកនិងរបាយការណ៍និយាយថាវិនិយោគិនមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។ទន្លេ Danube បែងចែកទីក្រុង Budapest ទៅជា Buda និង Pest ហើយតំបន់ទាំង២នេះត្រូវបានតភ្ជាប់ដោយស្ពាន Chain Bridge ដ៏ល្បីល្បាញដែលត្រូវបានសាងសង់ក្នុងឆ្នាំ១៨៤៩ ។
ការ សាងសង់ អគារ ខ្ពស់ៗ បច្ចុប្បន្ន ត្រូវ បាន ហាមឃាត់ ក្នុង ទីក្រុង Budapest ។ទោះជាយ៉ាងណាក៏ដោយបើតាមលោកLazarទីស្នាក់ការកណ្តាលថ្មីនៃរោងចក្រចម្រាញ់ប្រេង Mol Nyrt នៅ Buda ដែលមានកម្ពស់១៤៣ម៉ែត្រ ។
កាលពីមុនផែនការស្រដៀងគ្នាក្នុងការអភិវឌ្ឍន៍តំបន់កណ្តាលជុំវិញផ្លូវរថភ្លើងមួយចំនួនទៀតរបស់ទីក្រុង Budapest បានបរាជ័យ។ រដ្ឋាភិបាលទីក្រុងនៅពេលនោះបានរិះគន់មជ្ឈមណ្ឌលថ្មីបានសាងលើផ្លូវប្រវត្តិសាស្ត្រមួយនៃទីក្រុង Budapestផងដែរ។
លោកLazarបាន និយាយ ថា សេចក្តី លម្អិត នៃ គម្រោង នេះ នឹង ត្រូវ បាន ធ្វើ ឡើង នៅ ពាក់កណ្តាល ឆ្នាំ បន្ទាប់៕
