ស្ទុះងើបឡើងវិញបន្តិចម្តងៗនៃវិស័យសេដ្ឋកិច្ចឡាវតែបញ្ហនៅតែប្រឈម
សេដ្ឋកិច្ចឡាវកំពុងមើលឃើញពីការស្ទុះងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាតកូវីដ-១៩ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប(GDP)ដែលត្រូវបានព្យាករណ៍ថានឹងឈានដល់៣,៧%នៅក្នុងឆ្នាំនេះដោយកើនឡើងពីចំនួន២,៧%ក្នុងឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក(WB)ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៣០ខែវិច្ឆិកា។របាយការណ៍ដែលមានចំណងជើងថា គោលនយោបាយសារពើពន្ធសម្រាប់ស្ថិរភាព បាននិយាយថា សេដ្ឋកិច្ចឡាវនឹងកើនឡើងក្នុងអត្រា៤,១% ក្នុងឆ្នាំ២០២៤ ។ប៉ុន្តែបញ្ហាប្រឈមនឹងនៅតែមាន ដោយសារតែអតិផរណាកើនឡើងខ្ពស់ បំណុលខាងក្រៅខ្ពស់និងកង្វះកម្លាំងពលកម្ម។ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចគឺភាគច្រើនដោយសារតែការដំណើរការកាន់តែខ្លាំងនៅក្នុងវិស័យទេសចរណ៍ការដឹកជញ្ជូននិងសេវាកម្មដឹកជញ្ជូននិងការវិនិយោគបរទេសកាន់តែច្រើន ប៉ុន្តែអត្រាកំណើន គឺទាបជាងការរំពឹងទុកពីមុន។ នេះបើយោងតាមធនាគារWB ។របាយការណ៍នោះបានបង្ហាញថា អតិផរណាបានបង្កើនការប្រើប្រាស់និងចំណាយអាជីវកម្មដោយកាត់បន្ថយការចំណាយគ្រួសារទៅលើអាហារ ការអប់រំ និងសុខភាព។ អតិផរណាក៏បានកាត់បន្ថយការសន្សំផងដែរដែលធ្វើឱ្យគ្រួសារជាច្រើនប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

រដ្ឋាភិបាលបានចាត់វិធានការមួយចំនួនដើម្បីកែលម្អហិរញ្ញវត្ថុរបស់ខ្លួនដោយការគ្រប់គ្រងការចំណាយនិងការបង្កើនប្រាក់ចំណូលក្នុងស្រុកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងបង្កើនល្បឿនដល់កម្រិតជាមធ្យម ៤,២% ក្នុងរយៈពេលមធ្យម ដោយសារតែសេវាកម្ម និងការនាំចេញ និងជួយដោយកំណើនតម្រូវការអន្តរជាតិ គួបផ្សំនឹងការកែលម្អការនៃការតភ្ជាប់និងសេវាកម្មដឹកជញ្ជូនរបស់ប្រទេសឡាវ។ទោះជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណគីបរបស់ប្រទេសឡាវ ទំនងជានៅតែស្ថិតក្រោមសម្ពាធដោយសារតែការនាំចូលខ្ពស់និងតម្រូវការខ្ពស់សម្រាប់រូបិយប័ណ្ណបរទេសដើម្បីសងបំណុល៕
