Daily News Sharing

ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាបានអញ្ជើញចូលរួមជាភ្ញៀវកត្តិយសនៃពិធីអបអរសាទរខួបគម្រប់៩ឆ្នាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

11

ថ្នាក់ដឹកនាំក៏ដូចជាសមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជានាល្ងាចថ្ងៃសៅរ៍៥រោច ខែកត្តិក ថ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញចូលរួមជាភ្ញៀវកត្តិយសនៃពិធីអបអរសាទរខួបគម្រប់៩ឆ្នាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមស៊ិក ប៊ុណ្ណារដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានអ្នកឧកញ៉ាលីយ៉ុងផាត់ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញព្រមទាំងលោកវេជ្ជបណ្ឌិត Narintara Boonjongcharoen នាយកប្រតិបត្តិរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។នេះដឹងពីសមាគមឧកញ៉ាកម្ពុជា។ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Niwat

Middle Content

Intarawichian បានលើកឡើងថា អស់រយៈពេល ៩ឆ្នាំមកហើយដែលមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានមើលថែសុខភាពប្រជាជនកម្ពុជារាប់លាននាក់ និងផ្ដល់សេវាថែទាំសុខភាពលំដាប់ពិភពលោកព្រមទាំងវេជ្ជសាស្ដ្រដ៏ល្អបំផុតដូចគ្នាទៅនឹងមន្ទីរពេទ្យ បាងកក ប្រទេសថៃ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសមាជិកនៃ Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏មានកិត្យានុភាពបំផុតមួយនៅ

ប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញទទួលបានការគាំទ្រពីស្រទាប់មហាជនក្នុងស្រុក និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែនឹកគិត និងស្វែងរកដើម្បីពិគ្រោះ ពិភាក្សា និងព្យាបាលដោយទំនុកចិត្ត ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅស្រុកនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI បីដងជាប់ៗគ្នាតាំងពីឆ្នាំ ២០១៧ មក ប្រកបដោយស្តង់ដារស្របតាមមាត្រដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូវគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូធានារ៉ាប់រងដល់ទៅជាង ១០០ ទូទាំងប្រទេស។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យតែមួយគត់ដែលផ្ដល់ការព្យាបាលលំដាប់ពិភពលោកនៅរាជធានីភ្នំពេញ៕

Footer Content