កម្ពុជានិងថៃពិភាក្សាគ្នាជុំវិញការវិនិយោគពាណិជ្ជកម្មការដោះមីននិងទេសចរណ៍

កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកាសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក SutinKlungsangសម្រាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្មនិងការដោះមីននៅតាមព្រំដែន។ចំណែក បញ្ហាផ្សេងទៀតដែលត្រូវបានលើកមកពិភាក្សា គឺការវិនិយោគនិងទេសចរណ៍រវាងប្រទេសជិតខាងទាំង២។នេះបើតាមThe Nation។តាមសេចក្តីប្រកាសព័ត៌មានផ្លូវការបន្ទាប់ពីកិច្ចប្រជុំបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំង២បានប្តេជ្ញាចិត្តក្នុងការជំរុញសន្តិភាពនៅតាមតំបន់ព្រំដែនតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់មីនសកម្មទាំងអស់នៅតាមព្រំដែន។លោក Sutin បានមានប្រសាសន៍ថា បេសកកម្មលុបបំបាត់មីននៅតាមព្រំដែន នឹងត្រូវបានជំរុញដោយកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅនៅកម្ពុជាក្នុងខែមីនា ឆ្នាំក្រោយ រួមជាមួយនឹងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនតំបន់ និង គណៈកម្មាធិការកម្រិតខ្ពស់។ជាមួយគ្នានេះក្រសួងការពារជាតិនៃប្រទេសទាំង២ក៏បានឯកភាពគ្នាក្នុងការសហការ លើការលើកកម្ពស់ការច្នៃប្រឌិត ផ្នែកយោធាផងដែរ។ដំណើរ ទស្សនកិច្ច របស់ លោក Sutin មក កម្ពុជា ជា ដំណើរ ទស្សនកិច្ច អន្តរជាតិ លើក ដំបូង របស់ លោក ចាប់ តាំង ពី ឡើង កាន់ តួនាទី ជា រដ្ឋមន្ត្រី ការពារជាតិដែលបាន គូសបញ្ជាក់ ពី ទំនាក់ទំនង ដ៏ យូរ អង្វែង រវាង ប្រទេស ជិតខាងទាំង២។លើសពីនេះ លោក Sutin Klungsang ក៏ បាន ជួប ពិភាក្សាជាមួយលោក ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ កម្ពុជា ផងដែរ ។លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន ថ្លែង អំណរគុណ ចំពោះ ប្រទេស ថៃ ដែល បាន ខិតខំ ប្រឹងប្រែង ក្នុង ការ មើល ថែ ពលករ ចំណាក ស្រុក របស់កម្ពុជា ដោយ លោកបានគូសបញ្ជាក់ ថា ប្រទេស ជិតខាងទាំង២ គឺប្រៀប ដូច ជា បងប្អូននឹងគ្នា៕
