អ្នកឧកញ៉ាលឹម ហេងត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជាបាន ត្រាស់ បង្គាប់ តែងតាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជាជា ទីប្រឹក្សា ផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាដោយ ពុំ ទទួល ប្រាក់ បំណាច់ មុខងារ នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយទទួលបានការតែងតាំង នេះ អ្នកឧកញ៉ា លឹម ហេង បាន បង្ហាញ សារ ថ្លែង អំណរគុណ យ៉ាង ដូច្នេះ ថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំសេចក្តីក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងរូបខ្ញុំបាទជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

គួរឲ្យដឹងដែរថាអ្នកឧកញ៉ា លឹម ហេង ជាអនុប្រធានសភាពាណិជ្ជកម្ម កម្ពុជាតែងតែបង្ហាញពីសកម្មភាពដឹកនាំលើ កិច្ចការរបស់សភាពាណិជ្ជកម្មនិងដើរតួយ៉ាងសំខាន់ក្នុងការចូលរួម ផ្ដល់ យោបល់ជូនរាជ រដ្ឋាភិបាលដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន ប្រសិទ្ធិ ភាព និង បង្ក លក្ខណ: ធុរកិច្ច ឲ្យកាន់តែល្អ ប្រសើរ ទាំងក្នុងនិងក្រៅប្រទេស៕
