Daily News Sharing

ឆ្នេរខ្សាច់ព្រែកចំនួន១៤និងព្រែកចំនួន២២ត្រូវបានជាប់ជាជ័យលាភីនៅទូទាំងប្រទេស

9

  គណៈកម្មការចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤និងព្រែកកំសាន្តស្អាតលើកទី១ឆ្នាំ២០២៣បានសម្រេ ចជ្រើសរើសឆ្នេរខ្សាច់ចំនួន១៤និងព្រែកចំនួន២២នៅទូទាំងប្រទេសសម្រាប់ទទួលពានរង្វាន់។ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់និងព្រែកកម្សាន្តស្អាតនេះមានឆ្នេរជាប់ជ័យលាភីចំនួន១៤និងព្រែកជាប់ជ័យលាភីចំនួន២២ដែលក្នុងនោះខេត្ត

Middle Content

ព្រះសីហនុមានឆ្នេរចំនួន៧និងព្រែកចំនួន៩បានជាប់ជ័យលាភីផងដែរក្នុងចំណោមឆ្នេរខ្សាច់សរុប៣០និងព្រែកសរុប៣២។លោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានិងភាគីពាក់ព័ន្ធទាំងអស់ដែលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរលើការងារគ្រប់គ្រងថែរក្សាការពារនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពនិងទំនួលខុសត្រូវខ្ពស់ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣។លោកឧបនាយករដ្ឋមន្ត្រីបានបន្ត ដោយដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីប្រែក្លាយនិងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាស្របតាមសក្តានុពលសេដ្ឋកិច្ច សង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមា ជិកពេញសិទ្ធិនៃក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក៕

Footer Content