អភិបាលខេត្តកំពង់ស្ពឺចែករង្វាន់ដល់សិស្សឆ្នើមសនិទ្ទេស A🥇 ប្រចាំខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០ព្រឹក
៚——————————————————–
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល សិស្សនិទ្ទេស A🥇 ទាំង ១៧រូប មកពីវិទ្យាល័យនានា ក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសនោះដែលឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភរង្វាន់ម៉ូតូហុងដា (Beat) ម្នាក់ ១គ្រឿង ជូនដល់សិស្សដែលទើបប្រឡងជាប់ទទួលបាននិទ្ទេស A🥇 ទាំងអស់គ្នា សម័យប្រឡង ថ្ងៃទី៦, ៧ ខែ១១ ឆ្នាំ២០២៣ ។
