Daily News Sharing

សម្ដេចធិបតី៖វិស័យទេសចរណ៍អាចប្រែក្លាយជាសក្ដានុពល

20

Middle Content

ប្រសាសន៍សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតកំណើននៃវិស័យទេសចរណ៍ អាចប្រែក្លាយវិស័យទាំងអស់ឱ្យមានសក្ដានុពល។ថ្លែងក្នុងឱកាសអញ្ជើញជាធិបតី ពិធីបិទបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាព្រលប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣សម្ដេចធិបតីបានលើកឡើងថាការផ្ដោតលើពិពិធកម្មសេដ្ឋកិច្ចជារឿងសំខាន់ ហើយទេសចរណ៍ជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយវិស័យទេសចរណ៍មានលក្ខណៈខុសពីវិស័យមួយចំនួនគឺផលិតផលត្រូវតែផលិតនិងប្រើប្រាស់ក្នុងស្រុក វាខុសពីផលិតកម្មឧស្សាហកម្ម។ យើងអាច ផលិតសម្លៀកបំពាក់ហើយយើងនាំចេញទៅលក់ក្រៅប្រទេស។ ប៉ុន្តែផលិតផលទេសចរណ៍គឺត្រូវផលិតនៅក្នុងប្រទេសហើយប្រើ ប្រាស់នៅនឹងកន្លែងតែម្ដង យើងមិនអាចធ្វើភោជនីយដ្ឋាននៅកែបហើយ រុញឱ្យគេបើកនៅ

មណ្ឌលគិរីនោះទេ យើងមិនអាចយក ផលិតផល ទេសចរណ៍នៅខេត្តសៀមរាបហើយរុញទៅឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។សម្ដេចហ៊ុន ម៉ាណែត ថ្លែងថា «អ៊ីចឹងលក្ខណៈពិសេសរបស់ទេសចរណ៍គឺនាំមនុស្សមកប្រើប្រាស់នៅនឹងកន្លែងខុសពីវិស័យមួយចំនួនយើងផលិតសម្ភារយកទៅឱ្យមនុស្សប្រើប្រាស់នៅក្រៅប្រទេស វត្ថុ សម្ភារ ផលិតផលរត់រកមនុស្ស កន្លែងនេះមនុស្សរត់រក ផលិតផល នេះជាសក្ដានុពលមួយដែលយើងជំរុញ ការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍គឺការអភិវឌ្ឍនៅនឹងកន្លែងហ្នឹងតែម្ដង»។ សម្ដេចធិបតី ថ្លែងបន្ថែមថា វិស័យទេសចរណ៍ពិតណាស់យើងខំជំរុញ ប៉ុន្តែវិស័យទេសចរណ៍មិនមែនជំរុញផលិតវិស័យ ទេសចរណ៍ មួយទេ «កំណើននៃវិស័យទេសចរណ៍គឺអាចមានការប្រែក្លាយទៅជាសក្ដានុពលនៃវិស័យទាំងអស់។ឧទារណ៍ប្រជាពលរដ្ឋ១២ម៉ឺននាក់មកលេងបុណ្យសមុទ្រនៅកែប កម្រមានណាស់ អ្នកខ្ចប់ម្ហូបមកពីភ្នំពេញ បើគាត់នៅមួយថ្ងៃឬពីរថ្ងៃ ប្រាកដណាស់គាត់នឹងទិញផលិតផល សណ្ឋាគារ ភោជនីយដ្ឋាន ត្រូវការបម្រើផ្គត់ផ្គង់ ចឹងត្រូវការសាច់ ត្រូវការបន្លែ ត្រូវការវត្ថុធាតុ ដើមផ្សេងៗដែលជួយដល់ប្រជានេសាទ»។នេះបើតាមសម្តេចអធិបតី៕

Footer Content