Daily News Sharing

ប្រាក់ចំណូលពន្ធរបស់កូរ៉េធ្លាក់ចុះ៣៩ពាន់លានដុល្លារអំឡុងពេល១០ខែដើមឆ្នាំ២០២៣

10

Korea Timesបានឲ្យដឹងថាប្រាក់ចំណូលពន្ធរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ៣៩,០៧ពាន់លានដុល្លារអាមេរិកអំឡុងពេល១០ខែដើមឆ្នាំ២០២៣ដោយសារការធ្លាក់ចុះសកម្មភាពអាជីវកម្មនិងការដាំក្បាលចុះរយៈពេលវែងក្នុងទីផ្សារអចលនទ្រព្យ។កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថាប្រាក់ចំណូលពន្ធសរុបដែលប្រមូលបានមានចំនួន២៣៥,៥ពាន់លានដុល្លារអាមេរិកអំឡូងពីខែមករាដល់ខែតុលា ដោយធ្លាក់ចុះ១៤,១៧%បើធៀបនឹងចំណូលពន្ធ២៧៤,២ពាន់លានដុល្លារអាមេរិកដែលប្រមូលបានកាលពីឆ្នាំមុន។ការធ្លាក់ចុះចំណូលពន្ធក្នុងឆ្នាំនេះគឺបណ្ដាលមកពីការធ្លាក់ចុះពន្ធអាជីវកម្មដែលប្រមូលបានស្របពេលប្រាក់ចំណូលរបស់ក្រុមហ៊ុននានា។ការប្រមូលពន្ធក្រុមហ៊ុនក្នុងរយៈពេល១០ខែដើមឆ្នាំនេះទទួលបានក្នុងចំនួន៥៨,៧ពាន់លានដុល្លារអាមេរិក ដោយធ្លាក់ចុះ២៣,៧%បើធៀបនឹងឆ្នាំមុន។ចំនួនប្រាក់ចំណូលពន្ធដែលប្រមូលបានក៏បានធ្លាក់ចុះ១៣,៥%ផងដែរមកនៅត្រឹម៧២,៥ពាន់លានដុល្លារអាមេរិកក្នុងទីផ្សារអចលនទ្រព្យ៕

Footer Content