ប្រទេសចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេបំផុតរបស់ពិភពលោក
ប្រទេសចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតហើយអព្យាក្រឹតភាពកាបូនរបស់វាត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះអនាគតនៃភពផែនដី។
បរិមាណបំភាយ
ក្នុងឆ្នាំ២០២១ប្រទេសចិនបានបញ្ចេញឧស្ម័នកាបូនិកចំនួន១៤.៣ ពាន់លានតោនស្មើនឹងCO2eដែលជាអង្គភាពវាស់ស្ទង់ឧស្ម័នផ្ទះកញ្ចក់ទាំងអស់។នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ។នេះធ្វើឱ្យប្រទេសចិនក្លាយជាអ្នកបញ្ចេញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ទោះបីជានៅពេលរាប់បញ្ចូលទាំងការបំភាយឧស្ម័នប្រវត្តិសាស្ត្រក៏ដោយ ក៏ប្រទេសនេះនៅតែជាប់ចំណាត់ថ្នាក់នៅពីក្រោយសហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)មិនមាន”ផ្លូវដែលអាចជឿទុកចិត្តបាន” ក្នុងការរក្សាកំដៅដល់១.៥អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម ដែលជាគោលដៅដែលបានកំណត់នៅឯកិច្ចប្រជុំកំពូលអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ដោយគ្មានប្រទេសចិន។
ប្រភពបំភាយ

ធ្យូងថ្មគឺជាអ្នករួមចំណែកដ៏ធំបំផុតក្នុងការបំភាយឧស្ម័នCO2 របស់ប្រទេសចិនដោយសារតែតួនាទីដ៏ធំរបស់វាក្នុងការផលិតអគ្គិសនី។ យោងតាម IEA បានឱ្យដឹងថាជិត៥០% នៃការបំភាយឧស្ម័នCO2 បានមកពីវិស័យថាមពលខណៈដែលប្រហែល៦០%នៃផលិតកម្មអគ្គិសនីរបស់ប្រទេសនៅតែពឹងផ្អែកលើធ្យូងថ្ម។ឧស្សាហកម្មមានប្រហែល៣៦% នៃការបំភាយកាបូន ការដឹកជញ្ជូនមាន៨% និងសំណង់ប្រហែល៥% ។
ប្រទេសចិនកំពុងបន្ថែមប្រភពថាមពលកកើតឡើងវិញក្នុងល្បឿនកំណត់ត្រា។ជាពិសេសថាមពលពន្លឺព្រះអាទិត្យ។បច្ចុប្បន្ននេះប្រទេសនេះមានគោលបំណងដំឡើងថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យ 230 GW នៅឆ្នាំនេះ ច្រើនជាងទ្វេដងនៃសមត្ថភាពដំឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុបរួមបញ្ចូលគ្នា។
រហូតមកដល់បច្ចុប្បន្នសមត្ថភាពបន្ថែមបានបំពេញតម្រូវការកាន់តែច្រើនឡើង។សមត្ថភាពបន្ថែមរួមទាំងវារីអគ្គិសនីត្រូវបានគេរំពឹងថានឹងអាចជួយប្រទេសចិនកាត់បន្ថយការបំភាយកាបូនរបស់ខ្លួននៅឆ្នាំ២០២៤។
គោលដៅអាកាសធាតុរបស់ប្រទេសចិន
នៅឆ្នាំ២០២០ប្រធានាធិបតីចិន Xi Jinping បានសន្យាថាប្រទេសនេះនឹងមានគោលបំណងធ្វើឱ្យមានការបំភាយកាបូនខ្ពស់បំផុតមុនដំណាច់ឆ្នាំ២៩៣០និងឈានដល់អព្យាក្រឹតភាពកាបូនមុនដំណាច់ឆ្នាំ២០៦០។ នៅឆ្នាំ២០២១ លោក Xi Jinping បានសន្យាថានឹងផ្អាកការផ្តល់ហិរញ្ញប្បទាននិងការសាងសង់រោងចក្រធ្យូងថ្មថ្មីនៅបរទេសនិងចាប់ផ្តើមផែនការ៥ឆ្នាំថ្មីជាមួយនឹងថាមពលសំខាន់ៗ និងគោលដៅកាបូន។ប្រទេសចិនបានសន្យាកាត់បន្ថយការបញ្ចេញកាបូនក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបច្រើនជាង៦៥% ចាប់តាំងពីឆ្នាំ ២០០៥ហើយបានកំណត់គោលដៅថ្មីមួយសម្រាប់សមត្ថភាពថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងលើសពី១,២០០ GW នៅឆ្នាំ២០៣០។ យោងតាមទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) គិតត្រឹម ឆ្នាំ២០២១ប្រទេសនេះមានសមត្ថភាពដំឡើង១,០៥៦GW ឆ្ងាយជាងចំណាត់ថ្នាក់ទី២គឺសហរដ្ឋអាមេរិកដែលមានថាមពលត្រឹមតែ ៣៤៥GW។នៅក្នុងខែវិច្ឆិកាប្រទេសចិនក៏បានប្រកាសពីផែនការគ្រប់គ្រងការបំភាយឧស្ម័នមេតានបើទោះបីជាវាមិនបានផ្តល់គោលដៅជាក់លាក់ក៏ដោយ។ប្រទេសនេះមិនទាន់បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តជាសកលដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក្នុងការកាត់បន្ថយឧស្ម័នមេតានដែលជាឧស្ម័នដែលមានអាយុកាលខ្លីជាងCO2 ។ប៉ុន្តែមានគ្រោះថ្នាក់ជាង៕ប្រភពAFP
