Daily News Sharing

ក្រុមហ៊ុនMercedesនិងBMWបរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន

54

សារព័ត៌មានCNAបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes-Benzបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនBMW ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាលើប្រតិបត្តិការបណ្តាញសាកថាមពលកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយ៉ាងហោចណាស់ស្ថានីយ៍សាកថាមពលកម្រិតខ្ពស់ចំនួនន ១ពាន់ដែលមានទូម៉ាស៊ីនសាកថ្មប្រហែល៧ពាន់នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងដំឡើងនៅចុងឆ្នាំ២០២៦ខណៈក្រុមហ៊ុនបានបន្ថែមថាកិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។
ម្យ៉ាងវិញទៀត ស្ថានីយ៍ដំបូងគេគឺគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ នៅក្នុងតំបន់ដែលសម្បូរទៅដោយការលក់រថយន្តអគ្គិសនី។
ក្រុមហ៊ុន Mercedez-Benz ក៏បានប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរាប់ពាន់លានអឺរ៉ូដើម្បីបង្កើតបណ្តាញសាកថ្មល្បឿនលឿនផ្ទាល់ខ្លួនចំនួន១ម៉ឺនស្ថានីយ៍នៅអាមេរិកខាងជើង អឺរ៉ុប និងចិននៅឆ្នាំ ២០៣០ផងដែរ ៕

Footer Content