Daily News Sharing

លោកខាងលិច អាច ដាក់ សម្ពាធ អ៊ីស្រាអែល ឱ្យ ផ្អាក ការវាយប្រហារ លើ តំបន់ ហ្គាហ្សា

20

ទាហាន អ៊ីស្រាអែល នៅ ក្នុង តំបន់ លំនៅឋាន ក្បែរ ព្រំដែន ជាមួយ នឹង តំបន់ ហ្គាហ្សាស្រ្ទីបកាល ពី ថ្ងៃ ទី ២០ ខែ តុលា។ រូបថត៖ AP

Middle Content

សហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅអឺរ៉ុបត្រូវបានគេនិយាយថាកំពុងដាក់សម្ពាធយ៉ាងស្ងៀមស្ងាត់លើអ៊ីស្រាអែលឱ្យពន្យារពេលការបញ្ជូនទាហានចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដើម្បីមានពេលវេលាបន្ថែមទៀតដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង។កាសែត Times of Israel ថ្ងៃនេះបានដកស្រង់សម្តីមន្ត្រីការទូតជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះដែលនិយាយថាសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួនមានការព្រួយបារម្ភថាការបើកការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបនឹងបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីចរចាដោះលែងចំណាប់ខ្មាំងនាពេលអនាគត។មន្ត្រីរូបនេះបាននិយាយថាប្រទេសលោកខាងលិចដែលពលរដ្ឋរបស់ពួកគេបានបាត់ខ្លួននៅក្នុងការវាយឆ្មក់របស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា សុទ្ធតែកំពុងដាក់សម្ពាធលើទីក្រុង Tel Aviv ។ ពួកគេមិនបានស្នើឱ្យអ៊ីស្រាអែលលុបចោលផែនការវាយប្រហារនោះទេ ។ប៉ុន្តែបានស្នើឱ្យបន្ថយល្បឿនបន្តិចដើម្បីរង់ចាំលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង។


ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាស់បានដោះលែងពលរដ្ឋអាមេរិក២នាក់ដែលចាប់ជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើងរបស់ក្រុមនៅហ្គាហ្សា។កិច្ចខិតខំប្រឹងប្រែងចរចាជាមួយក្រុមហាម៉ាស់កំពុងបន្ត ។ប៉ុន្តែបណ្តាប្រទេសលោកខាងលិចទទួលស្គាល់ថាកាន់តែប្រើពេលយូរ ឱកាសនៃចំណាប់ខ្មាំងត្រូវបានដោះលែងកាន់តែទាប។
រដ្ឋាភិបាល អ៊ីស្រាអែល មិន បាន ធ្វើ អត្ថាធិប្បាយ លើ ព័ត៌មាន ខាង លើ នេះ ទេ។ ទោះបីជាយ៉ាងណាក៏ដោយឧត្តមសេនីយឯក Dorion Spielman អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែល(IDF) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Tel Aviv ដើម្បីកម្ទេចក្រុមហាម៉ាស់នឹង “មិនត្រូវបានរំខាន” ឡើយ។អ្នកនាំពាក្យ Spielman បាននិយាយថា “ក្រុមហាម៉ាស់ចង់ឱ្យយើងផ្អាកការវាយប្រហារ។ប៉ុន្តែយើងកំពុងធ្វើសង្រ្គាមជាមួយពួកគេវានឹងមិនមានការពន្យារពេលក្នុងការវាយប្រហារនោះទេ។ យើងនឹងបំផ្លាញក្រុមហាម៉ាស់” ។លោកបានបន្ថែមថាចំណាត់ការរបស់ក្រុមហាម៉ាស់ក្នុងការដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកទាំង២នាក់គឺជា“ការប៉ុនប៉ងបង្ហាញពីក្រុមនេះថាជាអង្គការដែលគោរពសិទ្ធិមនុស្ស”។ “ពួកគេបានដោះលែងចំណាប់ខ្មាំង២នាក់ ។ប៉ុន្តែធម្មជាតិដ៏ឃោរឃៅរបស់ពួកគេនៅតែដដែលដោយនៅតែបាញ់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ដោះលែងចំណាប់ខ្មាំងទាំងអស់ហើយបន្ទាប់មកយើងអាចចាប់ផ្តើមការចរចា”។នៅពេលត្រូវបានសួរថាតើចលនារបស់ហាម៉ាស់ក្នុងការដោះលែងចំណាប់ខ្មាំងគឺមានបំណងធ្វើឱ្យការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែលចុះខ្សោយឬយ៉ាងណានោះ អ្នកនាំពាក្យរបស់ IDF បានឆ្លើយតបថានេះគឺជា “យុទ្ធសាស្ត្រធម្មតា” របស់ហាម៉ាស់។”ពួកគេបានវាយប្រហារសម្លាប់រង្គាលបន្ទាប់មកបែរទៅរកសហរដ្ឋអាមេរិកនិងអង្គការអន្តរជាតិដើម្បីចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភសិទ្ធិមនុស្សដើម្បីមានពេលវេលាបន្ថែមទៀតដើម្បីប្រមូលផ្តុំកងកម្លាំងរបស់ពួកគេឡើងវិញ” ។កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់បានបើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។ មនុស្ស២០៣នាក់ រួមទាំងពលរដ្ឋអ៊ីស្រាអែល ជនបរទេស ២នាក់ត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់ដែលភាគច្រើនត្រូវបានគេនាំទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ហើយនៅមានជីវិតនៅឡើយ។

អ៊ីស្រាអែល បាន ប្ដេជ្ញា ថា នឹង «លុប បំបាត់ ក្រុម ហាម៉ាស់ទាំង ស្រុងនិង សមត្ថភាព យោធា របស់ ខ្លួន» ហើយ កំពុង រៀបចំ យុទ្ធនាការ វាយលុក ទ្រង់ទ្រាយ ធំ ប្រឆាំង នឹង តំបន់ ហ្គាហ្សាស្ទ្រីប។ ទីក្រុង Tel Aviv បានបិទផ្លូវដី បើកការវាយឆ្មក់សងសឹកនិងធ្វើការវាយប្រហារជាច្រើនក្នុងតំបន់។
អង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសជាច្រើនបានព្រមានថា ការវាយលុកក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប អាចធ្វើឲ្យវិបត្តិមនុស្សធម៌នៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ៕ប្រភពTimes of Israel, Guardian

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş