Daily News Sharing

ប្រកាសបញ្ចូលអ្នកឧកញ៉ាសួរ វីរៈជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

24

សេចក្តីប្រកាសព័ត៌មាន របស់ សភាពាណិជ្ជកម្ម កម្ពុជានៅ ព្រឹក ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៣ នេះបានឲ្យដឹងថាអ្នកឧកញ៉ាសួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបាន ក្លាយ ជា សមាជិកថ្មី របស់សភាពាណិជ្ជកម្ម កម្ពុជា។
សូមជម្រាបជូនថាអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសនិង ជា ម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសតកោះអភិជន រីសតភីដូម៉ា រីសត (Pidoma Resort) និង ឧទ្យានបោះតង់ គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត នៅតាមបណ្តាខេត្តមួយចំនួន។ លោក ត្រូវ បាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់ គោរមងារ ជា «អ្នកឧកញ៉ា» កាលពី ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣។
សភាពាណិជ្ជកម្ម កម្ពុជា ត្រូវ បាន បង្កើត ឡើង ក្នុង ឆ្នាំ ២០០៥ ដោយ មាន ទំនាក់ ទំនង នៅទូទាំង ប្រទេស ព្រមទាំង ដៃ គូ កម្រិត តំបន់ និង ពិភព លោក។ ភារកិច្ចសំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាគឺ ជា ដៃ គូ សន្ទនា ជាមួយរាជ រដ្ឋាភិបាល និង ផ្តល់ យោបល់ ស្តី ពីព័ត៌មាន សេដ្ឋកិច្ច និងវិនិយោគ ។ សភាពាណិជ្ជកម្ម កម្ពុជា គឺ ជា លេខា ធិការ ដ្ឋាន នៃ ក្រុម ការងារ ផ្នែកឯក ជន នៃ វេទិកា រាជ រដ្ឋាភិបាល -ផ្នែក ឯកជន ដែល ជា យន្តការដ៏ ជោគ ជ័យ បំផុត មួយ ក្នុង ពិភព លោកសម្រាប់ការ អភិវឌ្ឍក្នុង វិស័យ ឯកជន ។ ទន្ទឹម នឹង នេះផងដែរ សភាពាណិជ្ជកម្ម កម្ពុជា បានធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយ ដៃ គូ អន្តរជាតិ ដើម្បី តភ្ជាប់ កម្ពុជា ជាមួយ ពិភព លោក ៕

Footer Content