Daily News Sharing

ណាតូ​មិន​បាន​ដាក់​សម្ពាធ​អ៊ុយក្រែន​ឱ្យ​ចរចា​ជាមួយ​រុស្ស៊ី​ទេម៉ូស្គូ​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន

32

អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)លោក JensStoltenbergបាននិយាយថាប្រទេសសមាជិកណាតូមិនដាក់សម្ពាធលើអ៊ុយក្រែនឱ្យចរចាសន្តិភាពជាមួយរុស្ស៊ីទេ។

Middle Content

យោងតាមTASSនៅពេលសួរដោយសារព័ត៌មានថាតើប្រទេសណាតូកំពុងជំរុញអ៊ុយក្រែនឆ្ពោះទៅរកការចរចាលោក Stoltenberg បាននិយាយថា «ទេ»។ សារនោះគឺថា យើងត្រូវតែផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ព្រោះនោះជាផ្លូវទៅកាន់សន្តិភាព។ យើង​ដឹង​ថាអ៊ុយក្រែន​ខ្លាំង​ជាង​នៅ​ក្នុង​សមរភូមិជំហរ​របស់​ខ្លួន​កាន់​តែ​ធំ​នៅ​តុ​ចរចា»។តាម​លោក ប្រធានាធិបតី​រុស្ស៊ីVladimir Putin  មិន​ចាប់អារម្មណ៍​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​ទេ​។ អគ្គលេខាធិការអង្គការណាតូបាននិយាយថា“រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញសញ្ញាណាមួយដែលថាប្រធានាធិបតីPutin  ចង់បានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះទេដែលអ៊ុយក្រែនមានជារដ្ឋអធិបតេយ្យនិងឯករាជ្យ”។មេដឹកនាំអង្គការណាតូបាននិយាយថា លោកខាងលិចចាំបាច់ត្រូវបង្ហាញរុស្ស៊ីថាខ្លួនមិនអាចឈ្នះនៅលើសមរភូមិ ដែលមានន័យថាសម្ព័ន្ធមិត្តនិងដៃគូត្រូវបន្តផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន។អ៊ុយក្រែនបាននិយាយថារុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួន។អ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Oleksandr Shtupun បាននិយាយថាបរិមាណកាំភ្លើងធំនិងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅលើសមរភូមិបានកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

យោងតាមលោកការវាយប្រហារនីមួយៗមានរថពាសដែកដល់ទៅ២០គ្រឿងក្នុងគោលបំណងរុញច្រានខ្សែការពារអ៊ុយក្រែនមកវិញ។ លោក Shtupun បាននិយាយថា”នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីកងកម្លាំងការពាររបស់អ៊ុយក្រែនបានបំផ្លាញរថពាសដែកយោធាមួយចំនួនធំ”។លោកបានបន្ថែមថាកងកម្លាំងរុស្ស៊ីបានព្យាយាមផ្លាស់ទីទៅភាគខាងត្បូងនៃ Zaporizhzhia ក្នុងទិសដៅនៃទីក្រុង២គឺ Robotyne (គ្រប់គ្រងដោយអ៊ុយក្រែន)និង Verbove (គ្រប់គ្រងដោយរុស្ស៊ី) ។រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​ខាង​លើ​ទេ៕

Footer Content