ភ្នំភ្លើងអាណាក់ក្រាកាតូរបស់ឥណ្ឌូណេស៊ីបានផ្ទុះឡើង

អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថាភ្នំភ្លើងអាណាក់ក្រាកាតូរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងដែនទឹកនៃច្រកសមុទ្រសាន់ដាបានផ្ទុះឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកាដោយបានបញ្ចេញអ័ព្ទផេះភ្នំភ្លើងប្រហែល១គីឡូម៉ែត្រទៅលើមេឃ។នេះបើតាមឲ្យដឹងVNA។
មន្ត្រីប៉ុស្តិ៍សង្កេតការណ៍ភ្នំភ្លើងអាងហ្គី ន័រយ៉ូ សាពូត្រូ បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ៦:២៩ព្រឹក (ម៉ោងនៅក្នុងប្រទេសឥណ្ឌូណេស៊ី) ក្នុងរយៈពេល ១៣០វិនាទី ជាមួយនឹងអ័ព្ទផេះពណ៌ប្រផេះ និងខ្មៅឆ្ពោះទៅភាគខាងជើង។
សូមរម្លឹកថា នៅក្នុងឆ្នាំ២០១៨ ភ្នំភ្លើងអាណាក់ក្រាកាតូ បានផ្ទុះឡើង និងបង្កជារលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង៕
