អង់គ្លេសបានបញ្ជូននាវាចម្បាំងដ៏មានឥទ្ធិពលបំផុតមួយរបស់ខ្លួនទៅកាន់សមុទ្រ
រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃនេះ(ថ្ងៃទី៣០ខែវិច្ឆិកា)បានប្រកាសថា ខ្លួនបានបញ្ជូននាវាចម្បាំងHMS Diamond ទៅកាន់ឈូងសមុទ្រ ដើម្បីទប់ស្កាត់ការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះការដឹកជញ្ជូន ដែលមកពីប្រទេសអ៊ីរ៉ង់និងក្រុមយោធាដែលគាំទ្រដោយប្រទេសនេះ។យោងតាម Almayadeen និង Sky News ការដាក់ពង្រាយនាវាពិឃាតType 45 – HMS Diamond បានកើតឡើងបន្ទាប់ពីក្រុម Houthi ក្នុងប្រទេសយេម៉ែនបានប្លន់កប៉ាល់ដឹកទំនិញដែលភ្ជាប់ទៅនឹងប្រទេសអ៊ីស្រាអែលក្នុងសមុទ្រក្រហម។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា លោកបានសម្រេចចិត្តបង្កើនប្រតិបត្តិការសន្តិសុខដែនសមុទ្ររយៈពេលវែងនៅក្នុងឈូងសមុទ្រដើម្បីកាត់បន្ថយហានិភ័យនៃវិបត្តិបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកើនឡើងទៅជាជម្លោះក្នុងតំបន់។ «នេះ ជា ការ ឆ្លើយ តប ទៅ នឹង អ្វី ដែល កំពុង កើត ឡើង ក្នុង តំបន់»។លោក Shapps បានចេញសេចក្តីថ្លែងការណ៍មួយដែលមានខ្លឹមសារដូចតទៅ៖ “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចក្រភព
អង់គ្លេសក្នុងការបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ដើម្បីរក្សាចក្រភពអង់គ្លេសនិងផលប្រយោជន៍របស់យើងឱ្យមានសុវត្ថិភាពពីពិភពលោកដែលពោរពេញដោយអស្ថិរភាព និងជម្លោះ”។ការចល័តកងនាវាចរ HMS Diamond គឺជាចលនាយោធាសាធារណៈដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។ បច្ចុប្បន្ន ចក្រភព អង់គ្លេស រក្សា នាវា ពិឃាត Lancaster កប៉ាល់ បោសសម្អាត មីន ចំនួន ៣និង កប៉ាល់ គាំទ្រ មួយ នៅ ក្នុង តំបន់។
កប៉ាល់អង់គ្លេសHMSDiamondនឹងចូលរួមក្នុងបេសកកម្មរយៈពេលវែងមួយហៅថា Operation Kipion ដែលប្រតិបត្តិការនៅឆ្នេរសមុទ្របារ៉ែន និងធ្វើការជាមួយកងនាវាចរសម្ព័ន្ធមិត្តដើម្បីធានាសន្តិសុខដែនសមុទ្រសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មនៅឈូងសមុទ្រនិងមហាសមុទ្រឥណ្ឌា៕
