Daily News Sharing

អនុប្រធានរបស់Warren Buffettបានទទួលមរណភាព

29

មហាសេដ្ឋីវិនិយោគិនCharlie Mungerដែលជាមិត្តដ៏យូរលង់របស់Warren Buffettនិងអ្នកសហការនៅBerkshireHathawayទើបតែបានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ។ក្រុមហ៊ុនវិនិយោគ Berkshire Hathaway បានប្រកាសនៅថ្ងៃទី២៨ខែវិច្ឆិកាថា Munger បានទទួលមរណភាពហើយនៅឯមន្ទីរពេទ្យក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មូលហេតុនៃការស្លាប់មិនត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។Charlie Munger កើតនៅឆ្នាំ១៩២៤នៅ Omaha (Nebraska សហរដ្ឋអាមេរិក)។ លោក​បាន​ចូល​បម្រើ​កងទ័ព​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យMichigan ។ បន្ទាប់ពីសង្រ្គាម លោក Munger បានសិក្សានៅសាលាច្បាប់ Harvard ។

Munger បានជួប Warren Buffett ក្នុងឆ្នាំ១៩៥៩នៅ Omaha ហើយបានក្លាយជាមិត្តភក្តិ។ លោកបានចូលរួមជាមួយ Berkshire ក្នុងឆ្នាំ១៩៧៨ ជាអនុប្រធាន។ Charlieគឺជាមនុស្សដែលធ្វើជាសហប្រធានកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ BerkshireនៃភាគទុនិកជាមួយBuffettដោយឆ្លើយសំណួររបស់វិនិយោគិនអំពីបញ្ហាជាច្រើនជុំវិញពិភពលោក។លោកមានភាពល្បីល្បាញដោយសារការនិយាយទៅកាន់អ្នកគាំទ្រ Berkshire នាំគ្នាសើចសប្បាយ។ ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនBerkshireឆ្នាំ២០១៥លោកធ្លាប់បាននិយាយថា”ប្រសិនបើមនុស្សមិនខុសញឹកញាប់ទេយើងនឹងមិនក្លាយជាអ្នកមាននោះទេ។”

Middle Content

នាយកប្រតិបត្តិលោកWarren Buffettបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី២៨ខែវិច្ឆិកាថា”BerkshireHathawayមិនអាចស្ថិតនៅក្នុងទីតាំងបច្ចុប្បន្នរបស់ខ្លួនដោយគ្មានភាពឆ្លាតវៃនិងសមត្ថភាពបំផុសគំនិតរបស់CharlieMunger”។

យោងតាមទស្សនាវដ្តី Forbes លោក Munger បច្ចុប្បន្នមានទ្រព្យសម្បត្តិ ២.៧ពាន់លានដុល្លារ៕ប្រភពCNN

Footer Content