Daily News Sharing

ខេ​ម​ប្រ៊ូ​វទទួលបាន​សិទ្ធិ​នាំចូលនិង​ចែកចាយ​ផ្តាច់មុខនៅ​កម្ពុជា​ស្រា​បៀរសិង្ហពី​ក្រុមហ៊ុន BOOON RAWD BREWERY CO., LTD.

24

ក្រសួងពាណិជ្ជកម្ម​​កម្ពុជាបាន​ឯកភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូលនិង​ចែកចាយ​ផ្តាច់មុខ​ស្របច្បាប់លើ​ផលិតផល​ស្រា​បៀរ​ដែល​មាន​ពាណិជ្ជសញ្ញា‘SINGHA’ និង ‘SINGHA RESERVE’ ពី​ក្រុមហ៊ុន ស្រា​បៀរ BOOON RAWD BREWERY CO., LTD.។​ការណ៍​នេះខេ​ម​ប្រ៊ូ​វ​មាន​សិទ្ធគឺជា​អ្នក​ទទួល​បាន​សិទ្ធិផ្តាច់មុខ​ដោយ​ស្រប​ច្បាប់ ក្នុង​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​ស្រា​បៀរ ដែល​ពាក់​ម៉ាក​ខាងលើ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។​

Middle Content

តាមការ​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូលនិង​ចែកចាយ​ផ្តាច់មុខ​នេះ ក្រុមហ៊ុន ខេមប្រ៊ូ​វ ទទួល​បាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់​មុខ​ស្រ​បច្បាប់ លើ​ផលិតផល​ស្រា​បៀរ​ដែល​មាន​ពាណិជ្ជសញ្ញា​ទាំង​ពីរខាងលើ​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា។ បន្ថែមពីនេះ ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រោយ​រយៈ​ពេល ៩០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ចដើម្បី​ចាត់​វិធាន​ការ​ទៅតាម​ច្បាប់​ប្រសិនបើ​មាន​ការ​បំពាន​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន ដែល​ឈាន​ទៅដល់​ការ​ប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម​។(បើស្រវឹងកុំបើកបរ)

Footer Content