ក្រុមហ៊ុនសាងសង់កូរ៉េ១០មាន៤ហើយដែលគ្មានលទ្ធភាពបង់ប្រាក់កម្ចីធនាគារ
វិទ្យាស្ថានស្រាវជ្រាវកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកាបង្ហាញថារាល់ក្រុមហ៊ុនសាងសង់កូរ៉េខាងត្បូងចំនួន១០គឺមាន៤ក្រុមហ៊ុនហើយដែលគ្មានលទ្ធភាពបង់ប្រាក់កម្ចីធនាគារ។វិទ្យាស្ថានស្រាវជ្រាវកូរ៉េសម្រាប់គោលនយោបាយស្ដីពីការសាងសង់ (Korea Research Institute for Construction Policy)ហៅកាត់RICONបានប្រើប្រាស់អនុបាតបង់ការប្រាក់ដើម្បីធ្វើការវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលទទួលបានការធ្វើសវនកម្មពីក្រុមហ៊ុនក្រៅប្រទេសកាលពីឆ្នាំមុន។នេះបើតាមការចុះផ្សាយKoreaTimes។ក្រុមហ៊ុនសរុបចំនួន៩២៩ឬស្មើនឹង៤១%ត្រូវបានរកឃើញថាមាន

អនុបាតក្រោម១។ នេះបានសេចក្ដីថាការប្រាក់ដែលក្រុមហ៊ុនទាំងនោះត្រូវបង់មានទំហំធំជាងប្រាក់ចំណេញពីអាជីវកម្មរបស់ពួកគេដោយធ្វើឱ្យក្រុមហ៊ុនទាំងនោះកាន់តែពិបាកបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ចំនួនក្រុមហ៊ុនដែលជួបការលំបាក
ផ្នែកហិរញ្ញវត្ថុនៅក្នុងឧស្សាហកម្មសាងសង់ក្នុងស្រុកបានកើនឡើង។តួលេខនេះគឺមានចំនួន៣២%ក្នុងឆ្នាំ២០១៨។តួលេខក្នុងឆ្នាំ២០២២គឺកាន់តែខ្ពស់ជាងអនុបាតជាមធ្យមសម្រាប់ឧស្សាហកម្មក្នុងស្រុកដែលស្ថិតក្នុងរង្វង់៣៦%។វិទ្យាស្ថានស្រាវជ្រាវកូរ៉េ
សម្រាប់គោលនយោបាយស្ដីពីការសាងសង់ (RICON)និយាយថាលទ្ធផលរកឃើញបង្ហាញថា ឧស្សាហកម្មសាងសង់បានជាប់ផុងកាន់តែជ្រៅជាមួយបណ្ដាក្រុមហ៊ុនអស្ថិរភាពនានាហើយចំនួនក្រុមហ៊ុនទាំងនោះកំពុងតែកើនឡើងយ៉ាងគំហុក៕
